ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តAUDI បុកម៉ូតូViva ប៉ើងបុរស២នាក់ ធ្លាក់មកវិញរងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានរថយន្តសេរីទំនើប១គ្រឿង ម៉ាក AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AK-7619 បានបោះពួយយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ១គ្រឿងបណ្តាលអោយបុរស២នាក់ រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបានបន្តដំណើរធ្លាក់ផ្លូវជាប់ទៅមុខលែងរួច  ។

ចំណែកឯជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំពោះរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយនៅពេលក្រោយ ៕

4 3 2 1


ចែករំលែក៖