ភ្នំពេញ : សមត្ថកិច្ចអន្តោប្រវេសន៍ ចុះឆែកឆេរនៅការដ្ឋានសាងសង់ខុនដូរមួយកន្លែង និងឆែកឆេររកសៀវភៅការងារមិនត្រឹមត្រូវ ហើយក៏ឃាត់ខ្លួនបានបុរសជនជាតិចិន ប្រុស ស្រី៦នាក់ ក្នុងចំណោម៥០នាក់ កាលវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃ ២៩ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចតាមផ្លូវលេខ២១១ស្ថិតនៅភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ការចុះត្រួតពិនិត្យនិងឆែកឆេរនេះ ដឹងនាំដោយ លោកសៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍វាលវង់ ។
បើកតាមសំដីសមត្ថកិច្ចអគ្គនាយដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធីបានប្រាប់ថា ដោយកម្លាំងជំនាញចុះប្រត្តិបត្តិការចុះឆែកឆេរត្រួតពិនិត្យនៅការដ្ឋានសាងសង់ខុនដូរចិនមួយកន្លែងនៅអតីតធ្វើស្លាកលេខចាស់ដោយមានកម្មករ និងមេការភាគច្រើនជាជនជាតិចិន ហើយ ក៏សហការជាមូលដ្ឋានក៏រកឃើញមានជនជាតិចិនប្រុស៥ ស្រីម្នាក់គ្មានលិខិតឆ្លងដែន និងសៀវភៅស្នាក់នៅ ចំណែក៤៤នាក់ទៀត គឺមានលិខិតឆ្លងដែន និងមានសៀវភៅការងារ ។
បច្ចុប្បុនជនជាតិចិនប្រុសស្រី៦នាក់នេះ ត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ ស រស្មី