ព័ត៌មានទាន់ហេតុការណ៍៖

កុមារីម្នាក់អាយុ៥ឆ្នាំរត់កាត់ឆ្លងថ្នល់ត្រូវរថយន្តកាមរីឆ្លាមបុកផ្លោងជាង៦ម៉ែត្រស្លាប់មួយរំពេចនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កុមារីម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ឌី ស្រីនូ អាយុ៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង រត់ឆ្លងថ្នល់ជាតិលេខ៥៩B ត្រូវបានរថយន្តកាមរីឆ្លាម បុកស្លាប់មួយរំពេចនៅកន្លែងកើតហេតុខណៈដែលរថយន្តកំពុងបើកបរក្នុងល្បឿនលឿន ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នា២០១៦ ស្ថិតក្នុងភូមិ ឃុំក្មេងរងគ្រោះ ខាងលើតែម្តង ។

បើតាមប្រភព័តឥមាននៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនពលកើតហេតុគេឃើញ រថយន្តកាមរីឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ២A 6182 បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង។លុះរថយន្តបានធ្វើដំណើរដល់ចំណុចកើតហេតុស្រាប់ក្មេងស្រីរងគ្រោះ រត់កាត់ឆ្លងថ្នល់ពីកើតទៅលិចបម្រុងរត់សំដៅទៅផ្ទះរំពេចនោះរថយន្តកាមរីឆ្លាមបានបុកចំពីមុខពេញទំហឹងផ្លោងខ្ទាតក្មេងស្រីរងគ្រោះជាង៦ម៉ែត្រ បណ្តាលឱ្យស្លាប់តែម្តង ។

ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ក្រោយពីកើតហេតុនោះភ្លាម អ្នកបើករថយន្ត ក៏ឈប់រថយន្តរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ បន្ទាប់មកគេឃើញសមត្ថកិច្ចបានមកដល់ទីកើតហេតុហើយធ្វើការវាស់វែងតាមជំនាញ រួចមក ក៏ប្រគល់សពក្មេងរងគ្រោះទៅក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ចំណែករថយន្តត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីរងចាំទុកចាត់ការតាមផ្លូវច្បាប់។

ករណីគ្រោះថ្នាក់ខាងលើបើតាម្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថាមូលហេតុបង្កដោយរថយន្ត បើកបរល្បឿនលឿន និងមានការធ្វេសប្រហែសពីឳពុកម្តាយក្មេងរងគ្រោះបណ្តែតបណ្តោយឱ្យកូនរត់ឆ្លងផ្លូវខណៈដែលមានរថយន្ត ម៉ូតូចរាចរណ៍យ៉ាងច្រើននោះ៕ សំ វិច្ឆិកា

 

IMG_0727 IMG_0725 IMG_0724 IMG_0721 IMG_0717 IMG_0744


ចែករំលែក៖