ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសដកខ្លួនចេញរួចហើយ = តែការអភិវឌ្ឍន៍តាមច្បាប់វិនិយោគមិនបានបញ្ចប់ទេ ។

២- ក្រោយអំពើឃាដកម្មលើលោក លឹម គឹមយ៉ា មានប្រតិកម្មជាច្រើនទាំងវិជ្ជមាននិងអវិជ្ជមានមកលើរាជរដ្ឋាភិបាលកម្ពុជា = តាមការពិចារណាលើហេតុផលទាំង២ខាងឃើញថាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាមិនសមហេតុផលទេព្រោះការសម្លាប់ លឹម គឹមយ៉ា គ្មានប្រយោជន៍អ្វីទេ ចំណែកការដាក់បន្ទុកទៅលើទណ្ឌិត សម រង្ស៊ី មេឧទ្ទាមជ្រុលនិយមជាការសមស្របព្រោះលោក លឹម គឹមយ៉ា មានទស្សនៈប្រឆាំង សម រង្ស៊ី យ៉ាងស្រួចស្រាវតាំងពីដើមមកជាពិសេសការបង្កើតរបស់ហៅថាចលនាជាតិតស៊ូដែលនឹងឈានទៅបង្កើតរដ្ឋាភិបាលក្រៅស្រុក ដែលជាឆ្អឹងទទឹងករបស់ទណ្ឌិត សម រង្ស៊ី។

៣- បើក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមិនធ្វើសកម្មភាពបំផ្លាញសន្តិភាពសន្តិសុខប្រទេសកម្ពុជាទេ = ការចាត់វិធានការណ៍ផ្លូវច្បាប់លើក្រុមឧទ្ទាមក្រៅច្បាប់ក៏មិនមានដែរ?

៤- បើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយាឧក្រឹដ្ឋកម្មឆ្លងដែនមានគ្រប់កន្លែងនៅកម្ពុជា = ប៉ុន្តែតាមការជាក់ស្តែងគឺមានដោយកន្លែងតែប៉ុណ្ណោះ មិនដូចការផ្សាយបំផ្លើសនិងលាបពណ៌ទេ?

៥-  តើនរណាជាអ្នកមានគុណលើឃាដកភីណយ? = អ្នកនៅពីក្រោយអំពើឃាដកម្មលើ លឹម គឹមយ៉ា នឹងត្រូវវែកមុខជាមិនខាន?

៦- គណបក្សប្រជាជនកម្ពុជាប្រើមធ្យោបាយក្តៅនិងត្រជាក់ស្របតាមសភាពការណ៍ជាក់ស្តែង = ក្តៅសម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ត្រជាក់សម្រាប់ប្រជាពលរដ្ឋនិងអ្នកនយោបាយដែលមានសីលធម៌នយោបាយល្អ។

៧- ជាធម្មតាកសាងអី ត្រូវទទួលផលនោះ = ក្រុមឧទ្ទាមជ្រុលនិយមដែលចង់បំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ប្រជាជននឹងត្រូវបន្ទារទោសសមស្រប?

៨- ការចោទមកលើថ្នាក់ដឹកនាំកម្ពុជា = គ្រាន់តែជាការលំអៀងខាងនយោបាយទៅរកក្រុមឧទ្ទាមជ្រុលនិយមប៉ុណ្ណោះ?

៩- ការបង្កើតច្បាប់ដាក់ក្រុមឧទ្ទាមជ្រុលនិយមជាក្រុមភេរវករ = គឺដល់ពេលវេលាសមស្របហើយ?

១០- ទោះនៅក្នុងប្រទេសឬនៅក្រៅប្រទេសក្តីក៏ត្រូវតែកម្ចាត់ចោល = ឲ្យស្របតាមមហិច្ឆតាបំផ្លាញជាតិរបស់ក្រុមពួកគេ? ៕

ដោយ ៖ សិលា


ចែករំលែក៖