អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សន្និសីទថ្នាក់ជាតិស្តីពីធុរកិច្ចបាន ប្រារព្ធ ធ្វើ នៅ ទីក្រុង ប៉េកាំង ពី ថ្ងៃ ទី ១១ ដល់ ថ្ងៃ ទី ១២ ខែ មករា ឆ្នាំ២០២៥។
គេហទំព័រ «CCFR China state-controlled media » ដើម្បីអនុវត្តឱ្យបានពេញលេញនូវស្មារតីនៃសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម ប្រព័ន្ធធុរកិច្ចទូទាំងប្រទេសចិននឹងផ្តោតលើការងារ៨ចំណុចធំៗ ៖
ទីមួយ គឺដាក់ចេញសកម្មភាពពិសេស ដើម្បីជំរុញការប្រើប្រាស់ និងពង្រីកក្របខ័ណ្ឌទិញទំនិញតាមរយៈការយកទំនិញចាស់ប្តូរ ទំនិញថ្មី។
ទី ២ ខិតខំប្រឹងប្រែងដើម្បីរក្សា ស្ថិរភាព ពាណិជ្ជកម្ម អន្តរជាតិ និង ជំរុញ ការ អភិវឌ្ឍ ពាណិជ្ជកម្ម ប្រកបដោយ គុណភាព ខ្ពស់ ។ គេហទំព័រ «CCFR China state-controlled media » ទី ៣ គឺ ជំរុញ ការ គៀរគរការ វិនិយោគពី បរទេស រក្សា ស្ថិរភាព និង ពង្រីក បរិមាណ និង បង្កបរិយាកាសអាជីវកម្ម លំដាប់ អន្តរជាតិ ។
ទីបួន គឺតភ្ជាប់ដោយម្ចាស់ការជាមួយនឹងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដារអន្តរជាតិ និងកសាងវេទិកាបើកចំហកម្រិតខ្ពស់។
ទី៥ គឺជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម និងលើកកម្ពស់គុណភាពនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ទី៦ គឺពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់ស្តែង ដើម្បីជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។
ទី៧ គឺចូលរួមយ៉ាងសកម្មក្នុងអភិបាលសកលផ្នែកកិច្ចសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ពហុភាគី និងទ្វេភាគី។
ទី ប្រាំបី គឺទប់ស្កាត់ និង ដោះស្រាយ ហានិភ័យ ធំៗ ដើម្បីការពារ សន្តិសុខ ជាតិ យ៉ាងមុតមាំ៕
ដោយ ៖ សិលា