ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទ ទី១៣ ខែមករា ថាពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីបានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចមកលើទីក្រុងមូស្គូក៏ដោយ។ យោងតាមតួលេខដែលបានចេញផ្សាយដោយរដ្ឋបាលគយរបស់ចិន បានឱ្យដឹងថា ការនាំចូល និងការនាំចេញរួមបញ្ចូលគ្នាជាមួយរុស្ស៊ីមានចំនួនសរុប 244.8 ពាន់លានដុល្លារក្នុងឆ្នាំ 2024 កើនឡើងបន្តិចពី 240.1 ពាន់លានដុល្លារក្នុងឆ្នាំ 2023។
ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានកាន់តែស៊ីជម្រៅចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅដើមឆ្នាំ 2022 ធ្វើឲមាមការរិះគន់យ៉ាងទូលំទូលាយពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ដែលបានអនុវត្តទណ្ឌកម្មដ៏តឹងរ៉ឹងជាការឆ្លើយតប។ ប្រទេសចិនបានស្វែងរកទីតាំងខ្លួនឯងជាភាគីអព្យាក្រឹតក្នុងវិបត្តិ ហើយបានបដិសេធម្តងហើយម្តងទៀតក្នុងការថ្កោលទោសការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។
ចំណែក ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក កើនឡើង 3.7 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ 688.3 ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៤ នេះបើយោងតាមទិន្នន័យគយចិន។
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ដែលបានទះកំផ្លៀងពន្ធលើប្រទេសចិនក្នុងអាណត្តិដំបូងរបស់គាត់ បានគំរាមកំហែងដល់វិធានការពាណិជ្ជកម្មកាន់តែខ្លាំងក្លានៅក្នុងដំណាក់កាលទីពីររបស់គាត់នៅក្នុងសេតវិមាន ដែលនឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ៕
ដោយ៖ ភារៈ