ក្លិបតោខៀវ Chelsea បានធ្វើការសាកសួរ និងចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើស្លាបរបស់ Bayern Munich កីឡាករ Mathys Tel ចំពេលមានការចាប់អារម្មណ៍ពីក្រុមអាល្លឺម៉ង់លើខ្សែប្រយុទ្ធ Christopher Nkunku របស់ពួកគេ។
ក្រុមតោខៀវដែលបានបង្ហាញចំណាប់អារម្មណ៍ដំបូងលើ Tel នៅរដូវក្តៅបានប្រាប់ Bayern ថា ពួកគេសុខចិត្តដាក់សំណើរសម្រាប់កីឡាករវ័យ១៩ឆ្នាំប្រសិនបើគាត់មាន។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានផ្តល់ Nkunku ក្នុងកិច្ចព្រមព្រៀងដោះដូរទេ បើទោះបីជាដឹងថា Bayern មានការចាប់អារម្មណ៍ជាយូរមកហើយលើកីឡាករអន្តរជាតិបារាំងអាយុ២៧ឆ្នាំរូបនេះ ដែលបានចូលរួមជាមួយ Chelsea ពីក្លិបអាល្លឺម៉ង់ RB Leipzig ក្នុងតម្លៃ៥០លានផោនក្នុងឆ្នាំ២០២៣។
ប្រភពបានឲ្យដឹងថា តើវិធីសាស្រ្តរបស់ Chelsea ទំនងជាទទួលបានជោគជ័យដោយសារ Tel ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៩ នៅកីឡដ្ឋាន Allianz Arena ឬថាតើខ្សែបម្រើស្លាបរូបនេះនឹងព្យាយាមបង្ខំឱ្យផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ដែរឬទេ?
គាត់បានចាប់ផ្តើមការប្រកួតនៅ Bundesliga ត្រឹមតែ២ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Vincent Kompany ដែលកាលពីរដូវក្តៅមុនបានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹក Burnley ដើម្បីចូលកាន់តំណែងនៅ Bayern។
Chelsea ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារកណ្តាលរបស់ Crystal Palace កីឡាករ Marc Guehi ផងដែរ ប៉ុន្តែអាចរង់ចាំរហូតដល់រដូវក្តៅនៅពេលដែលកីឡាករអន្តរជាតិអង់គ្លេសរូបនេះនឹងនៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។
អ្នកចាត់ការក្រុមតោខៀវលោក Enzo Maresca បានសារភាពដោយបើកចំហចំពោះការកោតសរសើរទេពកោសល្យរបស់ Guehi ខណៈដែលលោកបាននិយាយផងដែរថា Ben Chilwell, Carney Chukwuemeka និង Cesare Casadei អាចចាកចេញពីក្លិបនៅខែនេះ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)