កូនស្រីច្បងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយថា នាងស្អប់នយោបាយ ប៉ុន្តែនឹងគាំទ្រឪពុករបស់នាងក្នុងរយៈពេល 4 ឆ្នាំខាងមុខ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី The Skinny Confidential podcast ដែលចាក់ផ្សាយនៅថ្ងៃទី 13 ខែមករា អ្នកស្រី Ivanka Trump បានបង្ហាញពីតួនាទីរបស់នាងនៅក្នុងអាណត្តិទីពីររបស់លោក Donald Trump ជាប្រធានាធិបតី។ នាងបានបញ្ជាក់ថា នាងនឹងគាំទ្រឪពុករបស់នាងនៅពេលដែលលោកដឹកនាំសហរដ្ឋអាមេរិកម្តងទៀត បន្ទាប់ពីការចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។
Ivanka បានបម្រើការជាទីប្រឹក្សារបស់លោក Trump ក្នុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី។ យ៉ាងណាក៏ដោយ នាងទទួលស្គាល់ថានាងពិតជាស្អប់នយោបាយមែន នេះបើតាម Independent។
កូនស្រីរបស់លោក Trump បានបង្ហាញថា “ខ្ញុំស្រលាញ់គោលនយោបាយ និងផលប៉ះពាល់ដែលពួកគេមាន។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំស្អប់នយោបាយ ហើយជាអកុសល ដោយមិនអាចបំបែកពីនយោបាយបាន” ។ នាងបានបន្ថែមថា “មានភាពងងឹតនៅទីនោះ ដែលខ្ញុំពិតជាមិនចង់ស្វាគមន៍មកក្នុងពិភពលោករបស់ខ្ញុំនោះទេ”។
Ivanka Trump កូនស្រីរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ចែករំលែកការគាំទ្ររបស់នាងសម្រាប់ឪពុករបស់នាងក្នុងអំឡុងពេលអាណត្តិ 4 ឆ្នាំបន្ទាប់របស់គាត់។ ស្ត្រីអាយុ 43 ឆ្នាំនឹងនៅរដ្ឋផ្លរីដាខណៈពេលដែលឪពុករបស់នាងត្រឡប់ទៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីប៉ុន្តែនាងមានគម្រោងគាំទ្រគាត់ពីចម្ងាយ៕
ដោយ៖ ធីរីណា(រូបថត៖ ZNEWS)