អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ១៣ ខែមករា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Mitchell នាយករដ្ឋមន្ត្រីហ្រ្គើណាដ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយភាគីហ្រ្គើណាដ ដើម្បីរក្សាឱ្យបានល្អនូវនិន្នាការដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ពង្រឹងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ គាំទ្រយ៉ាងមុតមាំលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់រៀងៗគ្នា បន្តពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងគ្រប់វិស័យ និង ជំរុញទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់កម្រិតថ្មី ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានលើកឡើងទៀតថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយហ្រ្គើណាដ ដោយចាត់ទុកការ រួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ជាគោលការណ៍ណែនាំ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជា កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលនិងវេជ្ជសាស្ត្រ ជាដើម និងពិគ្រោះពិភាក្សាយ៉ាងសកម្មអំពីការបង្កើតសមិទ្ធផលកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យងើបឡើងថ្មី ដូចជាថាមពលថ្មី សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចពណ៌ខៀវនិងវិស័យផ្សេងៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕
ដោយ ៖ សិលា