អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានជួបសន្ទនាដោយឡែកពីគ្នាជាមួយគណៈប្រតិភូបក្សកាន់អំណាចជប៉ុន និងលោក NGUYỄN MINH VŨអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ដែលចូលរួមកិច្ច ពិគ្រោះពិភាក្សាជាយុទ្ធសាស្ត្រ លើក ដំបូង រវាង ក្រសួងការបរទេស ចិន និង វៀតណាម នៅ ទីក្រុង ប៉េកាំង កាលពី ថ្ងៃ ទី ១៤ខែមករា ។
គេហទំព័រ «CCFR China state-controlled media » ពេល ជួបពិភាក្សា ជាមួយ គណៈប្រតិភូ បក្ស កាន់អំណាច ជប៉ុន លោក Wang Yi បាន ថ្លែង ថា បច្ចុប្បន្ន ទំនាក់ទំនង រវាងចិន និង ជប៉ុន កំពុង ប្រឈមមុខ នឹង ឱកាស ដ៏ សំខាន់សម្រាប់កែលម្អនិង អភិវឌ្ឍ សង្ឃឹម ថា ភាគី ទាំង ពីរ នឹង ប្រើប្រាស់ វេទិកា យន្តការផ្លាស់ប្តូររវាងគណបក្ស កាន់អំណាច ឲ្យ ក្នុងន័យដើរតួនាទីយ៉ាងសកម្មសម្រាប់ជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងជប៉ុន។ ភាគីជប៉ុនបានសម្តែងនូវឆន្ទៈក្នុងការធ្វើការជាមួយភាគីចិន ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់មេដឹកនាំនៃប្រទេសទាំងពីរនិងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន។
នៅពេលជួបជាមួយលោក NGUYỄN MINH VŨ លោក Wang Yi បានមានប្រសាសន៍ថា ឆ្នាំ២០២៥នេះជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងវៀតណាម និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេស ទាំងពីរផងដែរ ។ចិនមានឆន្ទៈធ្វើការជាមួយវៀតណាមដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកយុទ្ធសាស្រ្ត ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនាចិននិងវៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្រ្តឱ្យឡើងដល់កម្រិតថ្មីថែមទៀត។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក NGUYỄN MINH VŨបានថ្លែងថា វៀតណាមបានចាត់ទុកទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បង និងជាជម្រើសយុទ្ធសាស្ត្រ ហើយមានឆន្ទៈធ្វើការជាមួយចិន ដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនាវៀតណាមនិងចិនឱ្យទទួលបានវឌ្ឍនភាពជាក់ស្តែងកាន់តែច្រើនថែមទៀតនាពេលអនាគត៕
ដោយ ៖ សិលា