ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះថា ល្ងាចម្សិលមិញ កងកម្លាំងប្រដាប់ដោយអាវុធ(យោធា)ធ្វើការបង្រ្កាបបទល្មើសធនធានធម្មជាតិ(លៀស)ហាមនេសាទ នាំចេញទៅប្រទេសក្បែរខាង បានទាំងជនសង្ស័យ មធ្យោបាយ(កាណូត និងរថយន្ត)រួមទាំងលៀសខុសច្បាប់ ខណៈមន្ត្រីជំនាញ និងមន្ត្រីស្ថាប័នពាក់ព័ន្ធខ្វះការយកចិត្តទុកដាក់យូរឆ្នាំមកហើយ ។
សេចក្ដីរាយការណ៍ដដែលឲ្យដឹងទៀតថា ប្រតិបត្តិការខាងលើធ្វើឡើងកាលពីល្ងាចម្សិលមិញថ្ងៃទី១៥ ខែមករា នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមាត់ពាម និងមាត់ទឹក(កំពង់ដរ)ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សេចក្ដីរាយការណ៍បញ្ជាក់ទៀតថា លទ្ធផល អនុវត្តន៍បាន ដោយឃាត់ចាប់រថយន្ត១គ្រឿង មានផ្ទុកលៀស ខុសច្បាប់ និងកាណូត១គ្រឿង មានផ្ទុកលៀស ខុសច្បាប់ និងជនសង្ស័យចំនួន២នាក់ បច្ចុប្បន្ន កំពុងបន្តនីតិវិធី ។
ប្រភពផ្សេងៗបានលើកឡើងថា សូមស្ញើចសរសើរដល់ឈ្មួញលៀស ដែលបាននាំទុក្ខដល់មន្រ្តីជំនាញឬស្ថាប័នពាក់ព័ន្ធ ថ្នាក់មូលដ្ឋានឃើញ ខណៈចរាចរណ៍លៀសនាំចេញទៅប្រទេសវៀតណាមនេះ កើតមានយូរឆ្នាំមកហើយការទប់ស្កាត់គ្មានប្រសិទ្ធភាព ។ ពិសេសជាងនេះទៅទៀតនោះ ពិតជាសូមសរសើរឈ្មួញលៀសមែន កងកម្លាំងប្រដាប់ដោយអាវុធធ្វើការបង្រ្កាបយ៉ាងក្ដៅគគុក នៅព្រឹកនេះឆ្លៀតលើកឡើងរថយន្ត១គ្រឿង កំពុងធ្វើដំណើរឆ្លងកាត់ រាជធានីភ្នំពេញ យ៉ាងរំភើយ ៕
ដោយ៖ បុឹម ពិន