ខេត្តបាត់ដំបង៖ មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលក្នុងករណីផ្ទុះមីនសល់ពីសម័យសង្គ្រាម ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣៣នាទីរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២៥នៅត្រង់ចំណុចភូមិកូនភ្នុំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
តាមសេចក្ដីរាយការណ៍បញ្ជាក់ថាៈ មានករណីផ្ទុះមីនតោនបណ្ដាលឲ្យរងរបួសមនុស្ស២នាក់ធ្ងន់ម្នាក់ជាអ្នកបើកបរ ឈ្មោះ ថៃ សឿន អាយុ ៤២ឆ្នាំ រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូនខេត្តបាត់ដំបង រងរបួសធ្ងន់ដាច់កជើងទាំងពីរ ចំណែកឯម្នាក់ទៀតដែលនៅជិះខាងក្រោយរថយន្តរងរបួសដៃស្រាល។អ្នកទាំង២ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដោយឡែកបុរសឈ្មោះ ថៃ សឿន ដែលរងរបួសធ្ងន់ធ្ងរបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ ក្រោយកើតហេតុគេឃើញមន្ត្រីជំនាញចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ៕

ដោយ ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច