ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មោះ​ និងនិមិត្តសញ្ញារបស់អង្គភាព “ស៊ីស៊ីថាមស៍”ភាសាចិន ត្រូវជនអនាមិកលួចបន្លំ

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះ ឈ្មោះនិងនិមិត្តសញ្ញារបស់អង្គភាព “ស៊ីស៊ីថាមស៍”ភាសាចិន ត្រូវបានជនអនាមិកលួចយកទៅប្រើប្រាស់ ដោយបានបង្កើតឆានែល (Channel) ក្លែងក្លាយនៅលើ Telegram។ សកម្មភាពល្មើសនេះមិនត្រឹមតែបំពានសិទ្ធិផ្លូវច្បាប់របស់សារព័ត៌មានទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកអាន។

ឆានែលក្លែងក្លាយទាំងនោះ មិនត្រឹមតែផ្សព្វផ្សាយខ្លឹមសារដែលទាក់ទងនឹងការលេងល្បែងស៊ីសងនោះទេ ថែមទាំងប្រើឈ្មោះនិងនិមិត្តសញ្ញារបស់អង្គភាព “ស៊ីស៊ីថាមស៍”ភាសាចិន ដើម្បីចែករំលែកព័ត៌មានមិនត្រឹមត្រូវ ដែលអាចបណ្តាលឱ្យអ្នកអានមានការយល់ច្រឡំ។

អង្គភាព “ស៊ីស៊ីថាមស៍” សូមប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពល្មើសដ៏គួរឱ្យស្អប់ខ្ពើមនេះ។ ក្នុងពេលដដែល អង្គភាពក៏បានរាយការណ៍ទៅកាន់អាជ្ញាធរដែលពាក់ពន្ធ័ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ជាសារព័ត៌មានចិនដែលមានឥទ្ធិពល និងទំនុកចិត្តខ្ពស់បំផុតនៅកម្ពុជា អង្គភាព “ស៊ីស៊ីថាមស៍”ភាសាចិនតែងតែប្តេជ្ញាផ្តល់ព័ត៌មានត្រឹមត្រូវ និងមានសុវត្ថិភាពសម្រាប់អ្នកអាន។ សកម្មភាពណាដែលបំពានសិទ្ធិរបស់សារព័ត៌មាន នឹងត្រូវផ្តន្ទាទោសយ៉ាងតឹងរឹងតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា អ្នកអាចទទួលព័ត៌មានផ្លូវការរបស់អង្គភាព “ស៊ីស៊ីថាមស៍”ភាសាចិនតាមរយៈបណ្តាញផ្លូវការដូចខាងក្រោម៖

គេហទំព័រផ្លូវការ៖ www.cc-times.com

ឆានែល Telegram ផ្លូវការ៖ https://t.me/cctimeschannel

ផែក Facebook ផ្លូវការ៖https://www.facebook.com/TheCambodiaChinaTimes/


ចែករំលែក៖