ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ជំងឺត្បៀតបំពង់បង្ហួរនោម!!

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺត្បៀតបំពង់បង្ហួរនោម!!

១) អ្វីជាការត្បៀតបំពង់បង្ហួរនោម?

បំពង់បង្ហួរនោម គឺជាបំពង់នាំទឹកនោមចេញពីប្លោកនោមទៅខាងក្រៅរាងកាយមនុស្ស។ ធម្មតាបំពង់បង្ហួរនោមនេះ មានទំហំល្មមនិងប្រវែង 18 – 20cm (សំរាប់មនុស្សប្រុស) ប្រហែល 3 – 5 cm ចំពោះមនុស្សស្រី។ នៅពេលមានវិបត្តិលំហូរទឹកនោមចេញមកក្រៅដោយសារបំពង់រួមតូច ឬនោមមិនចេញលើមនុស្សពេញវ័យជាពិសេសនោះ យើងត្រូវគិតដល់ការរួមតូច ឬការត្បៀតផ្លូវបង្ហួរនោម ។

២) កត្តាប្រឈមនាំឲ្យត្បៀតបំពង់បង្ហួរនោមមានអ្វីខ្លះ?

   – គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងទៀត 

   – ការវះកាត់ប៉ះពាល់ដល់បំពង់បង្ហួរនោម (iatrogène)

៣) រោគសញ្ញាដែលយើងត្រូវដឹង ៖

     នោមខ្សោយ និងពិបាកនោម

     នោមញឹក ឬរាគនោម

     នោមចេញមកមានខ្ទុះ

     ប្លោមនោមរីកតឹង

     មានភាពរឹងនៅផ្ទៃក្រោមលិង្គ (ផ្នែកខាងលើនៃតំបន់ត្បៀត)

     លិង្គឡើងពណ៌ក្រហម ឬហើម

៤) ការធ្វើរោគវិនិច្ឆ័យ និងអមគ្លីនិក ៖ 

នៅពេលមានលេចចេញរោគសញ្ញាមិនប្រក្រតីណាមួយនោះ យើងអាចនឹងធ្វើតេស្តមួយចំនួនរួមមាន៖

   – ពិនិត្យអេកូពោះ រកមើលបរិមាណទឹកនោមនៅសល់ក្នុងប្លោកនោម 

   – ការឆ្លុះមើលប្លោកនោម (Urétrocystoscopie)

     តេស្ត Postvoid volume residual ឬ PVR (វាស់បរិមាណទឹកនោមនៅសល់ក្នុងប្លោកនោម)

     ចាក់បញ្ចូលសារធាតុរាវ និងថតឆ្លុះមើលប្លោកនោមជាមួយបង្ហួរនោម (urétrocystographie retrograde per mictionnelle)

   – វិភាគរកមេរោគក្នុងទឹកនោម (ECBU)

៥) វិធីសាស្ត្រនៃការព្យាបាល៖

ការព្យាបាលជំងឺត្បៀតបំពង់បង្ហួរនោម គឺជាការព្យាបាលដ៏លំបាក និងមានភាពស្មុគស្មាញបំផុតក្នុងការព្យាបាលវះកាត់ប្រពន្ធ័ទឹកម៉ូត្រ។ ការរួមត្បៀតឡើងវិញ គឺជាចំណោទដែលត្រូវដោះស្រាយ វាអាស្រ័យលើលក្ខណៈនៃការត្បៀតបំពង់បង្ហួរនោម ក៏ដូចជាបច្ចេកទេសព្យាបាលផងដែរ ។ 

ចំពោះវិធីសាស្រ្តនៃការព្យាបាលរួមមាន 

   – ការពង្រីកផ្លូវបំពង់បង្ហួរនោម (une dilatation itérative)

   – ការពុះបំបែកកន្លែងត្បៀតដោយការឆ្លុះ ជាមួយកាំបិទតូច និងដោយកាំរស្មី (Uréthrotomie interne endoscopie par lame froid ou par Laser)

ក្នុងករណីក្រោយពេលព្យាបាលដោយ Uréthrotomie interne par endoscopie មិនមានប្រសិទ្ធភាព ឬ ប្រវែងនៃការត្បៀតលើសពី 2cm ដូចនេះយើងអាចបន្ថែមលើបច្ចេកទេសមួយទៀតដែលហៅថា Uréthroplastie par lambeau muqeuse buccale គឺការយកភ្នាសស្តើងក្នុងក្រអូមមាត់ ធ្វើជាបំពង់បង្ហួរនោមថ្មី ។ 

ប្រសិនបើអស់លោក-លោកស្រី មានបញ្ហា ឬកំពុងជួបបញ្ហាបែបនេះ សូមប្រញាប់អញ្ជើញមកជួបជាមួយក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និង ព្យាបាលទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖