ភ្នំពេញ៖ នារីជាកម្មកររោងចក្រម្នាក់ត្រូវបានឃាតកសម្លាប់នៅក្នុងបន្ទប់របស់ខ្លួនរួចចាក់សោខាងក្រៅគេចខ្លួនបាត់រហូតមានក្លិនស្អុយទេីបបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅបន្ទប់ជួលលេខ៦៦ ជាន់ទី២ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ជុន សេន ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណើតនៅភូមិត្រពាំងលាន ឃុំព្រែលក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកេីតហេតុមានប្រធានក្រុមដែលធ្វេីការរោងចក្រជាមួយគ្នាបានខលតាមទូរស័ព្ទមកម្ចាស់ផ្ទះជួលដោយប្រាប់ថា ឱ្យជួយទៅមេីលកូនក្រុមរបស់គាត់ដែលបានជួលបន្ទប់ស្នាក់នៅបន្ទប់លេខ៦៦នៅជាន់ទី២ផង ខណៈបាត់មុខទៅធ្វេីការអស់រយៈពេល៣ថ្ងៃមកហេីយ ។ បន្ទាប់មកម្ចាស់ផ្ទះជួលក៏បានឡេីងទៅមេីលឃេីញចាក់សោខាងក្រៅតែមានក្លិនស្អុយភាយចេញមក ភ្លាមនោះម្ចាស់ផ្ទះសង្ស័យមានមនុស្សស្លាប់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកេីតហេតុឃេីញថា ជនរងគ្រោះត្រូវបានឃាតកយកខ្សែស្បែកជេីងរឹតកចងជាប់ជាមួយចម្រឹងបង្ហូច ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វេីកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនិងបន្តស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច