ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីនប្រធានាធិបតីរុស្ស៊ី៖ ភាគីរុស្ស៊ីរីករាយធ្វើកិច្ចសន្ទនាអំពីស្ថានការណ៍អ៊ុយក្រែនជាមួយរដ្ឋាភិបាលអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២០ខែមករា លោកពូទីនប្រធានាធិបតីរុស្ស៊ីបានថ្លែងថា ភាគីរុស្ស៊ីរីករាយធ្វើកិច្ចសន្ទនាអំពីស្ថានការណ៍អ៊ុយក្រែនជាមួយរដ្ឋាភិបាលអាមេរិក។

    គេហទំព័រ «CCFR China state-controlled media » ពេលបើកធ្វើកិច្ចប្រជុំជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីនៅថ្ងៃដដែល លោកពូទីនបានថ្លែងថា ភាគីរុស្ស៊ីសង្កេតឃើញពីការបង្ហាញអាកប្បកិរិយារបស់អាមេរិកដែលពាក់ព័ន្ធនឹងការរំពឹងថា នឹងរៀបចំឡើងវិញនូវកិច្ចសន្ទនាជាមួយភាគីរុស្ស៊ី ភាគីរុស្ស៊ីសូមស្វាគមន៍ចំពោះកាណីនេះ។

    គេហទំព័រ «CCFR China state-controlled media » លោកពូទីនបានថ្លែងថា ទាក់ទិនអំពីស្ថានការណ៍អ៊ុយក្រែន គោលដៅរបស់យើងមិនត្រូវស្ថិតត្រង់ការបញ្ឈប់សង្រ្គាមក្នុងរយៈពេលខ្លីនោះទេ តែគឺត្រូវផ្តោតលើ”សន្តិភាពយូរអង្វែងលើមូលដ្ឋានគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់មនុស្សនិងប្រទេសទាំងអស់ក្នុងតំបន់នេះ”៕

ដោយ ៖ សិលា


ចែករំលែក៖