ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ចាងហ្វាង កាសែត ២នាក់ នៅពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធ ករណីយក វីដេអូ ធ្វើទារុណកម្ម នៅបរទេសផ្សាយបំភ្លៃ ការពិតកេីតឡើងនៅ ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ  ៖ ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ឈ្មោះ ដួង អក្ខរា និងឈ្មោះ ឡាយ សុជាតិ ក្រោមការចោទប្រកាន់ ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ 

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកឧត្ដ មសេនីយ៍ ឯក ជួន ណារិន អគ្គស្នងការ រង និង ជាស្នងការ នគរបា ល រាជធានី ភ្នំពេញ បានបង្ហោះលើផេកផ្លូវការរបស់លោកថា ខ្ញុំបាទសូមអញ្ជើញម្ចាស់ផេកដែលបង្ហោះ រូបភាពនេះសូមចូលរួមសហការណ៌ជាមួយយើងខ្ញុំមកបំភ្លឺនៅស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បើមិនចូលមកទេខ្ញំនិងឲ្យជំនាញចេញលិខិត អញ្ជើញតាមផ្លូវការហើយបាទ ។

ខ្ញុំសង្ឃឺមថាម្ចាស់ផេកនិងយោគយល់ហើយចូលមកដោយខ្លួន ឯង ណាបាទ ។ សូម អរគុណទុកជាមុន ។

លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន អគ្គស្នងការ រង និង ជាស្នងការ នគរបាល រាជធានី ភ្នំពេញ បានបង្ហោះសារនេះ បន្ទាប់ពីម្ចាស់ផេកបានបង្ហោះថា “ព័ត៌មានបឋម ឧក្រឹដ្ឋជនកំពុងធ្វើទារុ ណកម្មមនុស្សយ៉ាងព្រៃផ្សៃក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុង ភ្នំពេញ តើឲ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹមផ្កាយលើ  មេឃអ៊ីចឹង” ។ ក្រោយមកប្រហែលម្ចាស់ផេកមិនព្រមចូលខ្លួនសហការជាមួយសមត្ថកិច្ច ដោយបានការអនុញ្ញាតិពី នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងសមត្តកិច្ចបានទៅនាំខ្លួនចាងហ្វាងកាសែតទាំងពីរនាក់យកសាកសួរ ។

បច្ចុប្បន្ន ជនត្រូវចោទទាំង២នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន រងចាំថ្ងៃកំណត់ជំនំជំរះក្តី៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖