ព័ត៌មានទាន់ហេតុការណ៍៖

មិនមែន Gareth Bale ឬក៏ Griezmann ទេ តែជា Cristiano Ronaldo ដែលឈ្នះពានរបស់ UEFA

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ ក្លិប Real Madrid បានឈ្នះពានរង្វាន់កីឡាករលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុបឬហៅថា UEFA Best Player សម្រាប់រដូវកាលឆ្នាំ ២០១៥-២០១៦ ។

នេះគឺជាលើកទី៣ហើយដែលកីឡាករវ័យ៣១ឆ្នាំ Cristiano Ronaldo ឈ្នះពាន រង្វាន់ UEFA Best Player ដោយរូបគាត់បាន ឈ្នះពានរង្វាន់នេះកាលពីឆ្នាំ២០០៨ពេលលេងឲ្យក្រុមបិសាចក្រហម Manchester United និងឆ្នាំ២០១៤ជាមួយនឹងក្រុម Real Madrid ។

ក្នុងចំណោមកីឡាករល្អចុងក្រោយបំផុតទាំងបីរូបគឺមាន Cristiano Ronaldo, Gareth Bale និងកីឡាករ Antoine Griezmann របស់ក្លិប Atletico Madrid ។

ជោគជ័យដែលកីឡាករ Cristiano Ronaldo សម្រេចបានក្នុងឆ្នាំ២០១៦នេះគឺជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦ និងជួយ ក្រុម Real Madrid ឈ្នះជើងឯក Champions League ដោយស៊ុតបាល់បាន៥១គ្រាប់ក្នុងចំណោម៤៨ប្រកួត ៕

666


ចែករំលែក៖