ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋអគុណសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ​ ដែលបានរកឃើញនិងប្រគល់ម៉ូតូជូនគាត់វិញក្រោយចោរលួចបាត់ទៅ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញពី​សកម្មភាព​របស់​ប្រជាពលរដ្ឋអគុណសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដែលបានរកឃើញនិងប្រគល់ម៉ូតូជូនគាត់វិញក្រោយចោរលួចបាត់ទៅ។ 

ជាក់ស្ដែង​កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី​២៦ ខែមករា​ ឆ្នាំ​២០២៥ វេលាម៉ោង១៤​ និង៣០នាទី បានធ្វើការប្រគល់ម៉ូតូជូន ជនរងគ្រោះ ឈ្មោះ ប៉ាត ទីជីង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ ដែលបានបាត់កាលពីថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ​២០២៤ នៅចំណុចចំណតម៉ូតូហាងមីហិរ JEJU ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ដែរ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន ខេន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ 

 ចំណែក​ម៉ូតូប្រគល់ជូនជនរងគ្រោះវិញម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ សៀមរាប 1J-8880 ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖