ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្រាប ទីតាំងបង្កប់ល្បែងស៊ីសងណេតខុសច្បាប់មួយកន្លែងនិងលួចប្រេីប្រាស់ថ្នាំញៀនត្រូវបានឃាត់ខ្លួនមនុស្សស្រីចំនួន២នាក់និងដកហូតសម្ភារៈមួយចំនួន។
ប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសងខាងលេីនេះបានធ្វេីឡេីងនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការឆ្មក់ឆុះបង្ក្រាប ដោយមានបងប្អូនប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា ទីតាំងខាងលេីមានលួចបង្កប់ល្បែងស៉ីសងតាមអនឡាញខុសច្បាប់ និងលួចប្រេីប្រាស់ថ្នាំញៀនទៀតផង ទេីបនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ផុន សុផាន អភិបាលរង បានឆ្មក់ចុះបង្រាបជាក់ស្តែង ឃាត់ខ្លួនមនុស្សស្រីចំនួន២នាក់ នឹងដកហូតសម្ភារៈបានមួយចំនួនរួមទាំងមានឧបករណ៍ប្រេីប្រាស់គ្រឿងញៀន ទៀតផង។
ក្រោយឆែកឆេរួចរាល់កម្លាំងគណៈបញ្ជាការខណ្ឌបានដកហូតសម្ភារៈយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ចំណែកមនុស្សស្រីចំនួន២នាក់បានប្រគល់ជូនប៉ុស្តិ៍នគបាលសង្កាត់ចោមចៅទី៣ ដេីម្បីចាត់ការតាមនីតិវិធី។ ដោយឡែកទីតាំងខាងលេីត្រូវបានចាក់សោរជាបណ្ណោះអាសន្នសិន៕
ដោយ៖សុខាសែនជ័យ