ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីស្រីល្បីឈ្មោះអ្នកនាង កែវ នីសា ត្រូវបានគ្រូអាគមសាក់យ័ន្តដ៏ល្បីប្រទេសថៃទម្លាយចេញនូវខ្សែវីដេអូខ្លីគ្រាដែលតារាស្រីរូបនេះចូលទៅសាក់យ័ន្ត ។ នាងនឹងកា្លយជាតារាស្រីទីពីរដែលធ្វើការសាក់យ័ន្តមន្ត គាថាបែបសម័យបុរាណបន្ទាប់ពីតារា សម្តែងស្រីកញ្ញាពេជ្រ អាវីហ្សា ហើយយ័ន្តនេះក៏ត្រូវបានតារាសម្តែងលំដាប់ហូលីវូដអ្នកស្រីអេនជីលីណាសាក់ផងដែរ ។
ថ្មីៗនេះការសាក់រូបលើកដងខ្លួនបានក្លាយជាការពេញនិយមមួយសម្រាប់តារាកម្ពុជាប៉ុន្តែការសាក់យ័ន្តគាថាបែបអបិយជំនឿមិនមានច្រើនទេ។ កញ្ញា ពេជ្រ អាវីហ្សា ទើបតែសាក់មន្តអាគមលើក្រោយខ្នងនៃស្មាខាងឆ្វេងរបស់ខ្លួន ដែលគេដឹងថាគឺជាទម្រង់សាក់ដែលតារាថៃនិងតារាហូលីវូដធ្លាប់បានធ្វើដោយពួកគេមាន ជំនឿទៅលើគ្រូអាគមមួយថានឹងអាចឲ្យការងារសិល្បៈរបស់ពួកគេកាន់តែរីក ចម្រើន។ មិនបានប៉ុន្មានផងតារាសម្តែងស្រីល្បីឈ្មោះរឿងទាំងស្នេហានិងការងារសិល្បៈអ្នកនាង កែវ នីសា ត្រូវបានគេហ ទំព័រហ្វេសប៊ុករបស់គ្រូស្នេហ៍ និងគ្រូសាក់យ័ន្តដ៏ល្បីនៅប្រទេសថៃទម្លាយចេញនូវដេអូខ្លីគ្រាដែលនាងចូលទៅពឹងពាក់ឲ្យគ្រូម្នាក់នោះជួយសាក់និងសូត្រមន្តគាថាស្តោះផ្លុំ។ ខ្សែវីដេអូខ្លីរយៈពេល២៨វិនាទី បានបង្ហាញពីតារាសម្តែងកែវ នីសា ស្លៀកខោខូវប៊យអាវវាលខ្លៀកពណ៌ខ្មៅអង្គុយបទជើងប្រណំ ហើយមានគ្រូស្នេហ៍ស្លៀកសពាក់សរអង្គុយពីក្រោយប្រើដែកស្រួចចាក់សាក់ពីខាងក្រោយខ្នង។ បើទោះបីជាការសាក់ដោយដែកស្រួចដែលមានទឹកថ្នាំនៅខាងចុងនោះបានធ្វើឲ្យតារាស្រីរូបនេះឈឺចុកចាប់ក្តីក៏តារាស្រីរូបនេះអាចទ្រំទ្របានដែរ ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង និងពិធីការិនីទូរទស្សន៍CNC រូបនេះបាននៅឡើយទេជុំវិញការសាក់រូបយ័ន្តនៅក្រោយខ្នងស្មាខាងឆ្វេង។ ប៉ុន្តែប្រភពពីអ្នកសិល្បៈបានបញ្ជាក់ថាគ្រូស្នេហ៍ដែលល្បីល្បាញខាងសាក់នេះត្រូវបានគេស្គាល់ថាជាគ្រូស្នេហ៍និងសាក់យ័ន្តដ៏ល្បីនៅទីក្រុងបាងកកប្រទេសថៃ។ មានតារា សម្តែងហូលីវូដ និងតារាសម្តែងថៃស្រីជាច្រើនបានធ្វើកាសាក់យ័ន្តគាថាប្រភេទនេះដែលពួកគេមានជំនឿថានឹងនាំឲ្យការងារសិល្បៈពួកគេកាន់តែរីកចម្រើន។ ប៉ុន្តែការសាក់យ័ន្តនេះក៏ត្រូវត្រណមជាច្រើនមុខ ដូចជាហាមមិនឲ្យទទួលទានស្រា លេង ល្បែង សេពគ្រឿងញៀន និយាយកុហក និងយកប្ដីគេជាដើម ៕ វឌ្ឍនា