ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យជិះម៉ូតូដួលខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ បែកមុខ បែកមាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះឃើញដេកដួលម្នាក់ឯង ហើយរងរបួសធ្ងន់ សន្លាប់ស្តូតស្តឹង ព្រមទាំងប្រឡាក់ឈាមពេញមុខ សង្ស័យជិះម៉ូតូដួលខ្លួនឯង ។

ហេតុការណ៍នេះកាពីវេលាម៉ោង ២១និង១៥នាទីយប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៦នៅចំណុចផ្លួវ១០០៣ កែងនឹងផ្លួវ៣២៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពីសមត្ថកិច្ចនអោយដឹង ថាបុរសរងគ្រោះខាងលើមានឈ្មោះ ជុំ សុជិត ជិះម៉ូតូម៉ាកណៃហត ពណ៌ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ 1-2328 ហើយបើតាមការពិនិត្យស្លាកស្នាមរបស់សមត្ថកិច្ចចរាចរណ៍បានអោយដឹងថា ឃើញស្នាមម៉ូតូខាងលើជិះមកពីជើងទៅត្បូងតាមផ្លួវ១០០៣ ហើយលុះមកដល់ចំណុចកើតហេតុ គេសង្ស័យថា ជនរងគ្រោះប្រហែលរអិលខ្សាច់ ទើបបណ្តាលឲ្យដួសរងរបួសបែកមុខមាត់ដូច្នេះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់ថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ហុង ហាក់ មកដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ព្រះកេតុមាលា ដើម្បីសង្គ្រោះ ចំណែកឯម៉ូតូជនរងគ្រោះវិញ ត្រូវបានកម្លាំងអាវុធហត្ថយកទៅរក្សាទុកនៅមូលដ្ឋនអាវុធហត្ថខណ្ឌសែនសុខរងចាំសាច់ញាតិជនរងគ្រោះមកទទួលយកទៅវិញ ៕ តុង សីហា

 

Untitled-1

 

 
សូមអានបន្ត ៖ គណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សមេ្តចវិបុលសេនាភកី្ត សាយ ឈុំ ប្រធានព្រឹទ្ធសភា


ចែករំលែក៖