ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖ 

១- ជាក់ស្តែងដើម្បីផលប្រយោជន៍និងអំណាច = លោកត្រាំដាក់ចេញនយោបាយយកផលប្រយោជន៍អាមេរិកជាចម្បង?

២- នយោបាយអាមេរិកជាចម្បង = គឺដើម្បីផលប្រយោជន៍អាមេរិក អញ្ចឹងលែងស្គាល់មិត្តភ័ក្តិនៅអឺរ៉ុប អ្នកនៅជិតខ្លួនគឺកាណាដា ។ល។ 

៣- នយោបាយរបសលោកត្រាំដែលឲ្យមន្ត្រីរដ្ឋការលាឈប់ពីការងារដោយទទួលបានប្រាក់បៀវត្សរ៍ = គឺជានយោបាយផ្តាច់ប្ញសគល់នៃគណបក្សប្រជាធិបតេយ្យរបស់លោកបៃដឹន។

៤- ចោទថាការបង្កើតជាគណបក្សកូនជឹងគឺជាប្រជាធិបតេយ្យក្លែងក្លាយ = អញ្ចឹងទង្វើរបស់លោកត្រាំគឺជាប្រជាធិបតេយ្យពិតប្រាកដឬ?

៥- តាមការពិត ទង្វើរបស់លោកត្រាំបង្ហាញពីចរិតពិតនៃប្រជាធិបតេយ្យចក្រព័ត្តិ = ប្រជាធិបតេយ្យចក្រព័ត្តិគឺជាប្រជាធិបតេយ្យក្លែងក្លាយ?

៦- តាសុខថានិយាយមិនលាបព័ណ៌គេទេ = តែតាសុខកំពុងលាបពណ៌គណបក្សប្រជាជនកម្ពុជាថាជាបក្សកុំម្មុយនីស្ត?

៧- ជាបក្សកុំម្មុយនីស្តយ៉ាងម៉េចបើទាំងអស់គ្នាបាននិងកំពុងអនុវត្តរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរីពហុបក្ស = សេដ្ឋកិច្ចទីផ្សារសេរី?

៨- តាសុខចេះនិងពូកែគ្រប់យ៉ាង = តែតាសុខបានតែថាតែមិនចេះធ្វើ?

៩- មនុស្សបានតែថាជាមនុស្សទ្រឹស្តី = តែការអនុវត្តជាក់ស្តែងនិងបទពិសោធន៍គឺគ្មាន?

១០- មនុស្សបានតែទ្រឹស្តី គ្មានបទពិសោធន៍ និងមិនចេះធ្វើ = គេហៅថាអាចារតែថេះ?

១០- អាចាតែថេះ និយាយយកមេឃទ្រាប់អង្គុយ = អាយកមេឃទ្រាប់អង្គុយនឹងជាមនុស្សអង្គុយលើចង្អេរលើកខ្លួនឯង?៕

ដោយ ៖ សិលា


ចែករំលែក៖