ភ្នំពេញ ៖ បុរសជាតៃកុងរថយន្តFUSO ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈរួបគាត់បានឈរលាងឡាន ហើយរអិលជើងធ្លាក់ពីលើប៉ុងផ្ងារក្រោយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ការាំលាងឡាន យីហោ ផាម៉ូល លាងរថយន្តតូចធំ តាមបណ្តោយផ្លូវអូឌឹមកប់ស្រួវ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះប៉ុន ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកវាលរិញ ខេត្តព្រះសីហនុ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយករថយន្តរបស់ខ្លួនលាងកន្លែងការដ្ឋានដែលជាកន្លែងស្នាក់នៅ ខណៈកំពុងឈរបាញ់ទឹកលាង ស្រាប់តែរអិលជើងដួលផ្ងារក្រោយដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ដោយមិនអស់ចិត្តក៏បានហៅរថយន្តសង្គ្រោះមកពិនិត្យជាក់ស្តែង តែដោយអកុសលជនរងគ្រោះបាស្លាប់បាត់ទៅហើយ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជុំនាញបានអោយដឹងថា ជនរងគ្រោះស្លាប់សង្ស័យពេលដួលផ្ងារក្រោយដាច់សរសៃឈាម ទើបស្លាប់បែបនេះ ៕ សុខាសែនជ័យ
សូមអានបន្ត ៖ ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល