ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកាប់ប្លន់ម៉ូតូ០៥នាក់ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីក្រោយសួរនាំ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥៕

មុខសញ្ញាក្មេងទំនើងមួយក្រុម ដែលតែងតែអុកឡុក និងជិះម៉ូតូ វាយ កាប់ចាក់ប្រើហិង្សាលើប្រជាពរដ្ឋស្លូតត្រង់យកទ្រព្យសម្បត្តិពេលរាត្រី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កន្លងមក ត្រូវនគរបាលឃាត់ខ្លួនបានហើយ។ក្រោយទទួលបានការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងពាក្យបណ្តឹងពីពលរដ្ឋរងគ្រោះ កម្លាំងជំនាញផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖ ១.ឈ្មោះ ឌី សុខលី ភេទប្រុស អាយុ១៧ឆ្នាំ ២. ឈ្មោះ ជាតិ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ៣. ឈ្មោះ ពុយ ចំណាន ភេទប្រុស អាយុ១៦ឆ្នាំ ៤. ឈ្មោះ ផល្លា សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ៥. ឈ្មោះ ថន ចាន់បូរី ភេទប្រុស អាយុ១៦ឆ្នាំ ជនសង្ស័យទាំង០៥នាក់រស់នៅក្រុងប៉ោយប៉ែត មានមុខរបរមិនពិតប្រាកដ។

មុនពេលឃាត់ខ្លួន កាលពីថ្ងៃទី២៧.០១.២០២៥ វេលាម៉ោង ០១៖១៤នាទីទាបភ្លឺ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០១៖១៤នាទីយប់ នៅចំណុចម្តុំការ៉ាស់សាំងផ្សារត្រី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង០៥នាក់បាន ធ្វើសកម្មភាពភាពកាប់ប្រជាពលរដ្ឋ(ប្លន់) យកម៉ូតូ០១គ្រឿង។

លុះថ្ងៃទី២៨-០១-២០២៥ ម៉ោង៩៖០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់ បំផុតរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌី សុខលី ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចក្បែរស្រាផ្តិល ស្ថិតនៅភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត យកមកសួរនាំ។ 

យោងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឌី សុខលី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២១.៣០នាទី កម្លាំងនគរបាលជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន៤នាក់បន្ថែមទៀតយកមកសួរនាំបន្ត។

  ជនសង្ស័យទាំង០៥នាក់ នៅចំពោះមុខសមត្ថកិច្ចសួរនាំបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្ត និងកាប់ប្រជាពលរដ្ឋប្លន់យកម៉ូតូនៅចំណុចខាងលើពិតប្រាកដមែន។ ក្រោយសួរនាំ ជនសង្ស័យទាំងនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖