ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៨ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។ 

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧។  

២-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាល ខេត្តប្រចាំឆ្នាំ២០២៤ និងទិសដៅបន្ត ឆ្នាំ២០២៥

-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាល ខេត្តប្រចាំខែមករា និងទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៥។ 

៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ និងក្របខ័ណ្ឌអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ ខេត្តស្វាយរៀង

-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ខេត្តស្វាយរៀង

-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិនការងារ និងសេចក្តីណែនាំ ស្តីពីការរៀបចំ និង កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ ខេត្តស្វាយរៀង។ 

៤-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែមករា ឆ្នាំ២០២៥។ 

៥-ស្តាប់របាយការណ៍លទ្ធផលមហាសន្និបាតអាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ 

៦-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៥  របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ 

៧-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៥ របស់គណៈកម្មាធិការ លទ្ធកម្មខេត្ត។ 

៨-សេចក្តីផ្សេងៗ៕

ដោយ ៖ សិលា


ចែករំលែក៖