ព័ត៌មានទាន់ហេតុការណ៍៖

ជម្រើសជាតិកម្ពុជាប៉ះជាមួយហុងកុងក្នុងជំនួបមិត្តភាព

ចែករំលែក៖

ទីក្រុងហុងកុង៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅស្វាគមន៍ ក្រុមជម្រើសជាតិហុងកុងនៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០១៦នេះ ដើម្បីប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ (World Friendlies) នៅ ក្នុងទឹកដីហុងកុង ។
សម្រាប់ប្រវត្តិប្រកួតរបស់ក្រុមហុងកុង៣ប្រកួតចុងក្រោយគឺចាញ់ទាំងអស់ដោយចាញ់ក្រុមកាតារ ២-០ នៅក្រៅទឹកដី (វគ្គ ជម្រុះ World Cup តំបន់អាស៊ី) ចាញ់ក្រុមជម្រើសជាតិវៀតណាមក្នុងលទ្ធផលបាល់ប៉េណាល់ទីបន្ទាប់ពីប្រកួតស្មើ ២-២ (ប្រកួតមិត្តភាព) ដោយចាញ់នៅក្រៅទឹក ដី និងចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ៣-០ នៅក្រៅទឹកដីដែរ (ប្រកួតមិត្តភាព) ។ ៣ប្រកួតនេះហុងកុងប្រកួតនៅក្រៅទឹកដីទាំងអស់ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះ គឺហុងកុងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិកម្ពុជា ។
ក្រុមជម្រើសជាតិកម្ពុជា៣ប្រកួតចុងក្រោយឈ្នះក្រុមចិនតៃប៉ិ (Chinese Taipei) ២-០ ក្នុងទឹកដី (វគ្គជម្រុះ World Cup តំបន់អាស៊ី) ឈ្នះក្រុម ជម្រើសជាតិសិង្ហបុរី ២-១ ក្នុងទឹកដី (ប្រកួតមិត្តភាព) និង ប្រកួតស្មើជាមួយក្រុម African All Stars ដោយលទ្ធផល ២-២ ក្នុងជំនួបកម្ដៅសាច់ដុំកាលពីចុងសប្ដាហ៍កន្លងទៅ ។
ជំនួបជាលក្ខណៈមិត្តភាពនេះគឺជាការប្រកួតដើម្បីដកស្រង់បទពិសោធន៍របស់ក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាខែតុលាខាងមុខ ។ ក្រោយ បញ្ចប់ការប្រកួតនេះក្រុមគោព្រៃកម្ពុជាក៏នៅមានជំនួបប្រកួតមិត្តភាពជាច្រើនទៀតផងដែរ ។ ក្នុងនោះក៏ត្រូវជួបជាមួយក្រុមហុងកុងម្ដងទៀតនៅថ្ងៃទី៦ ខែតុលា ខាងមុខ ។
គួរបញ្ជាក់ថា ក្រុមទាំង២មិនដែលមានប្រវត្តិជួបគ្នានោះទេដោយកាលពីជិត៥០ឆ្នាំមុនក្រុមទាំង២ត្រូវប៉ះគ្នា ប៉ុន្តែត្រូវបាន លុបចោលវិញដោយសារបញ្ហាមធ្យោ បាយធ្វើដំណើរ ។ សម្រាប់ការប្រកួតនេះគឺជាលើកទី១ហើយរបស់ក្រុមកម្ពុជាដោយអាចនិយាយបានថាគឺជាការប៉ះក្រុមខ្លាំង មួយដែរ ព្រោះហុងកុងមានចំណាត់ថ្នាក់ ពិភពលោក (Ranking) ខ្ពស់ជាងកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយទាំងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាទាំងកីឡាករជម្រើសជាតិទាំងអស់នៅតែខិតខំឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អ ៕ សារីម

 

1464805002 Cambodia Cam Training-in-Hongkong-4
សូមអានបន្ត ៖ កូរ៉េសន្យាជួយសូហ្វតឺន្នីសកម្ពុជារាល់សំណូមពរទាំងអស់ពីភាគីកម្ពុជា


ចែករំលែក៖