ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការខ្ចីលុយពីដៃគូអភិវឌ្ឍន៍មិនខុសទេ = ព្រោះដៃគួអភិវឌ្ឍន៍ជាហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមានភារកិច្ចជួយកសាងនិងអភិវឌ្ឍន៍កម្ពុជា។

២- ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិករយៈពេល៣ខែរបស់លោកត្រាំ = គឺជាសិទ្ធិសម្រេចរបស់សហរដ្ឋអាមេរិកជាម្ចាស់ជំនួយ?

៣- ការចាប់ខ្លួនពលរដ្ឋណាម្នាក់ឬច្រើននាក់លុះត្រាតែមានដីការរបស់តុលាការ = លើកលែងតែជាបទល្មើសជាក់ស្តែង។

៤- តាសុខថាព្រលានយន្តហោះនៅសៀមរាបសាងសង់ខុស ឥឡូវព្រលានយន្តហោះតាខ្មៅសាងសង់ខុសទៀតហើយ = ចាំមើលមើនៅពេលដាក់ឲ្យដំណើរការការតើមានយន្តហោះចុះឡើងដែរទេ?

៥- នៅសហរដ្ឋអាមេរិកទេតែគេធ្វើអីក៏ខុសដែរ = ស្អីក៍ចេះគ្រប់រឿងម៉្លេះ?

៦- ក្រែងជាសេដ្ឋកិច្ចទីផ្សារសេរីឬ = ម៉េចក៏គេធ្វើអីថាគេកាច់ខ្លួន?

៧- នៅសហរដ្ឋអាមេរិកទេតែដឹងដល់ ម៉ៅ ឆេទុង ដឹកប្ញមិនដេក = អានេះនិយាយតាមការនឹកឃើញរបស់ខ្លួន?

៨- ការចោទប្រកាន់មកលើមេដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងមេដឹកនាំគណបក្សប្រជាជនកម្ពុជាលើឃាដកម្ម លឹម គឹមយ៉ា = គ្រាន់តែជាការចោទប្រកាន់គ្មានមូលដ្ឋាននិងគ្មានការពិត?

៩- រឿងអីក៏ដោយទោះកើតនៅទីណាក៏ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមចោទមកលើរាជរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជាជនកម្ពុជាដែរ = នេះគឺជាការលាបពណ៌ប៉ុណ្ណោះមិនអាចយកជាបានការតាមផ្លូវច្បាប់ទេ។

១០- ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនិងបក្សពួកទេដែលកំពុងភ័យស្លន់ស្លោរនៅឯបរទេសឯណោះ = ចំណែកឯគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចយ៉ាងរឹងមាំក្នុងដៃគ្មានភិតភ័យអ្វីឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖