ព័ត៌មានទាន់ហេតុការណ៍៖

និសិ្សតពេទ្យម្នាក់ត្រូវចោរប្លន់បាញ់៤គ្រាប់ស្លាប់យកម៉ូតូមួយគ្រឿង នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ ៖ និស្សិតពេទ្យម្នាក់ត្រូវបានក្រុមចោរប្លន់បាញ់ជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈដែលរូបគេកំពុងតែជិះម៉ូតូ១គ្រឿងម៉ាក Zoomer X ដឹកសង្សារចេញពីច្រៀងខារ៉ាអូខេបំណងជូនទៅផ្ទះ លុះជិះមកដល់ចំណុចមុខហាង លី ម៉េងស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកកៀរជនរងគ្រោះដួលរួចដកកាំភ្លើងរួចដកកាំភ្លើងភ្ជង់តែជនរគ្រោះប្រតាយប្រគ្នាធ្វើឲ្យក្រុមចោរខឹងបាញ់ចំនួន៥គ្រាប់តែត្រូវជនរងគ្រោះ៤គ្រាប់ ហើយជនសង្ស័យយកម៉ូតូគេចខ្លួនបាត់។

ករណីបាញ់ប្លន់យកម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីយប់ឈានចូលទី០១ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅមុខហាង ម៉េងលី តាមបណ្តោយផ្លូវលេខ ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សពជនរងគ្រោះឈ្មោះ ស្រីផានិត្រ អាយុ ២៤ ឆ្នាំ មុខរបរនិស្សិតពេទ្យ ឆ្នាំទី៥ នៅ IU ស្នាក់នៅសំណង១២ សង្កាត់ទឹលល្អក់៣ ខណ្ឌទួលគោក និងនារីម្នាក់ជាសង្សារឈ្មោះ ស្រីនុច អាយុ ២២ ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីនារីត្រូវជាសង្សាជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេជាមួយមិត្តប្រុសដោយពួកគេទើបតែចេញពីជួបជុំគ្នាជាមួយបងប្អូន នៅខារ៉ាអូនខេ ឈិងចាងនៅម្តុំស្ពានអាកាស៥មករា លុះពេលដល់ម៉ោង១មួយយប់ពួកគេក៏នាំគ្នាចេញទៅផ្ទះ ដោយពេលនោះ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ ខៀវ ពាក់លេខ ភ្នំពេញ 1642 ចាំលេខនៅខាងក្រោយ បានជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩២ ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងជូននាងជាសង្សាទៅផ្ទះ នៅភ្នំពេញថ្មី ហើយពេលនោះ ស្រាប់តែមកដល់ចំណុចកើត ក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពីរ ពណ៌ស មិនចាំស្លាកលេខ បានព្យាយាមជិះតាមកៀរម៉ូតូរបស់គេ (ជនរងគ្រោះ) ពីក្រោយរហូតមកដល់មុខហាង ម៉េងលី ក៏ធ្វើជនរងគ្រោះរេចង្កួចម៉ូតូទៅប៉ះម៉ូតូកង់បីដែលគេចតចោលនៅចិញ្ចើមផ្លូវ បណ្តាលអោយដួល ហើយភ្លាម ៗនោះបក្ខពួកជនល្មើសបានដកកាំភ្លើងខ្លី ភ្ជុង់ប្លន់យកម៉ូតូតែ ពួកគេ(ជនរងគ្រោះ) មិនព្រមអោយក៏ប្រទាងប្រទុងគ្នា ហើយក៏លឺសំលេង គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ធ្វើអោយជនរងគ្រោះដេញដួលនៅថ្លុកឈាមបាត់ទៅហើយ ។

បន្ទាប់ពីកើតហេតុក្រុមមចោរក៏លើកម៉ូតូរបស់ជនរងគ្រោះជិះចេញទីបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានមិត្តកក្រ័ដឹកតាមម៉ូតូកង់បីយកសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ដោយស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត ៕ ស ដារ៉ា

 

5 4 3 2 1 6


ចែករំលែក៖