ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីក្នុងអង្គប្រជុំបូកសរុបលទ្ធផលជ្រើសរើសទ័ពជូនកងពលតូចថ្មើរជើងលេខ៧០

ចែករំលែក៖

ភ្នំពេញ៖ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំបូកសរុបលទ្ធផលជ្រើសរើសទ័ពជូនកងពលតូចថ្មើរជើងលេខ៧០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ ឧត្តមសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថខេត្តពាក់ព័ន្ធ ព្រមទាំងនាយទាហានទទួលជំនាញបុគ្គលិកជាច្រើនរូបបានចូលរួមផងដែរ ។

សូមបញ្ជាក់ថា ដោយលោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានស្នើសុំលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយជ្រើសរើសទ័ពថ្មី ចំនួន២០០នាក់ ដើម្បីបញ្ចូលក្របខណ្ឌកងពលតូចថ្មើរជើងលេខ៧០ និងមានការឯកភាពពីលោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បន្ទាប់មកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញផែនការ ស្តីពីការជួយជ្រើសរើសពលទាហានជូនអង្គភាពកងពលតួចថ្មើរជើងលេខ៧០ ក្នុងគោលបំណងរួមចំណែកជួយបំពេញភារកិច្ចជូនអង្គភាពកងពលតូចថ្មើរជើងលេខ៧០ ឱ្យបានសម្រេចជោគជ័យ ក្នុងការជ្រើសរើសបេក្ខជន បេក្ខនារី សិស្ស និស្សិត និងយុវជនដែលមានសមត្ថភាពនិងចំណេះដឹងស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងទ័ព។

ទន្ទឹមនឹងនោះដែរ ក្នុងការជ្រើសរើសនេះ ត្រូវមានលក្ខណៈសម្បត្តិជាអាទិ៍៖ -មានសញ្ជាតិខ្មែរ -នៅលីវ -មានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យ -មានកម្ពស់ចាប់ពី១,៦៧ម៉ែត្រឡើងទៅ -មានកាយសម្បទារគ្រប់គ្រាន់និងមានសុខភាពល្អ -មានភក្តីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធជាមួយនឹងអំពើល្មើសផ្សេងៗ -មានកម្រិតវប្បធម៌មធ្យមសិក្សាបឋមភូមិឡើងទៅ។

ក្រុមការងារជ្រើសរើសបានចាប់ផ្តើមធ្វើការត្រួតពិនិត្យលក្ខណៈសម្បត្តិពីថ្ងៃទី២៨ ខែកក្កដា និងបានបញ្ចប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ហើយតាមប្រតិទិនការងារថ្ងៃនេះ ត្រូវប្រជុំវាយតម្លៃលទ្ធផលនៃការជ្រើសរើសទ័ពនេះ បន្ទាប់មកនឹងបិទផ្សាយលទ្ធផលជាផ្លូវការនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។

កិច្ចប្រជុំថ្ងៃទីនេះ បានធ្វើការបូកសរុបលទ្ធផលនៃការជ្រើសរើស ដោយមានការវាយតម្លៃនិងសម្រេចយកបេក្ខជន បេក្ខនារីតាមលក្ខណៈសម្បត្តិ ដើម្បីធ្វើការបិទផ្សាយលទ្ធផលជាផ្លូវការទាន់ពេលវេលា ៕ 

 

1 4 3 2 5

 
សូមអានបន្ត ៖ ជនសង្ស័យ២នាក់ព្រួតវាយប្លន់យកម៉ូតូឌ្រីមពីបុរសរត់ម៉ូតូឌុបម្នាក់បានសម្រេច និងធ្វើឲ្យមានរបួសស្នាមថែមទៀត


ចែករំលែក៖