ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះវិហារ ៖ ដំណឹងល្អសម្រាប់បងប្អូនខេត្តព្រះវិហារ! សម្ដេចតេជោ ហ៊ុន សែន បានជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅនាពេលឆាប់ៗខាងមុខនេះហើយ!

ចែករំលែក៖

ភ្នំពេញ ៖ ដំណឹងល្អសម្រាប់បងប្អូនខេត្តព្រះវិហារ! សម្ដេចតេជោ ហ៊ុន សែន បានជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅនាពេលឆាប់ៗខាងមុខនេះហើយ! នេះជាប្រសាសន៍របស់ លោក គីម រីទ្ធ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានបង្ហោះផេកផ្លូវការរបស់លោក កាលពីម្សិមុិញ ។ 

លោក គីម រីទ្ធ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានលើកឡើងថា ៖ នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក ថងលុន ស៊ីសូលីត នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសឡាវ   គណបក្សទាំងពីរបានឯកភាពគ្នាជំរុញរដ្ឋាភិបាល នៃប្រទេសទាំងពីរ អនុវត្តសេចក្តីប្រកាសរួមរបស់នាយករដ្ឋមន្ត្រីកាលពីខែធ្នូ ឆ្នាំ២០២៤ ដើម្បីពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ) និងទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់បំផុត។ 

លោក គីម រីទ្ធ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បញ្ជាក់ថា ៖ នេះជាដំណឹងដ៏រីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរង់ចាំជាយូរមកហើយ! ៕

ដោយ ៖ សិលា


ចែករំលែក៖