ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបានក្រឡាប់ផ្ងារជើង ខណៈបើកលឿនខ្វះការប្រុងប្រយ័ត្នចុះពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡេីយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក. ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3C-7460 បើកបរដោយបុរសម្នាក់រួមនិងព្រូម្នាក់ទៀត ធ្វើដំណើរ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនចុះពីលើស្ពានអាកាសស្ទឹងមានជ័យបួងចង្កូតក្រឡាប់លាន់ឭដូចរន្ទះបណ្ដាលអោយរងរបួសបែកក្បាលនិងរលាត់ជើង. ហើយនាំគ្នាដើរចេញពីកន្លែងកើតហេតុបន្សល់ទុករថយន្តចោល ។
ចំណែករថយន្ដរងការខូចខាតយ៉ាងដំណំ និងខូចខាតឃឿនស្ពានផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌមានជ័យនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកជួយសម្រួលចរាចរណ៍នៅទីតាំងកើតហេតុ ចំណែករថយន្តខាងលើត្រូវបានស្ទូចយកទៅរក្សាទុកនូវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំខាងថៅកែងម្ចាស់រថយន្ដធ្វើការដោះស្រាយពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ