ព័ត៌មានទាន់ហេតុការណ៍៖

ភាគីចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិកនិងជប៉ុនអំពីខ្លឹមសារពាក់ព័ន្ធនឹងចិនក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាមេរិកនិងជប៉ុន

ចែករំលែក៖

  អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ថ្ងៃទី ១០ ខែ កុម្ភៈ លោក Guo Jiakun អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន បាន លើក ឡើង ថា ខ្លឹមសារពាក់ព័ន្ធចិន ក្នុង សេចក្តីថ្លែង ការ ណ៍ រួម របស់ អាមេរិក និង ជប៉ុន ដែល ចេញផ្សាយ នា ពេល ថ្មីៗ កន្ល ងទៅនេះ បាន ជ្រៀត ជ្រែក កិច្ច ការ ផ្ទៃក្នុង របស់ចិន យ៉ាង កម្រោល ក្នុងន័យ វាយ ប្រហារ និង មួល បង្កាច់ ប្រទេស ចិន និង ឃោសនាបំប៉ោងពី ស្ថានការណ៍ដ៏តានតឹង ក្នុង តំបន់ ។ ទាក់ទិន នឹង រឿង នេះ ប្រទេស ចិនបាន សម្តែង ការ មិន ពេញ ចិត្ត យ៉ាង ខ្លាំង និង ការ ប្រឆាំង យ៉ាង ដាច់ខាត ។ ប្រទេស ចិន បាន លើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិក និង ជប៉ុនរួច ហើយ ។

  គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បាន ថ្លែង ថា បញ្ហា តែវ៉ាន់ជា កិច្ច ការ ផ្ទៃក្នុង របស់ចិន ដ៏សុទ្ធសាធ ហើយ ក៏ជា ស្នូល ក្នុ ងផល ប្រយោជន៍ ស្នូល របស់ចិន វាមិនអនុញ្ញាត ឱ្យ កម្លាំង ខាង ក្រៅ ណា មួយ មក ជ្រៀត ជ្រែក ជា ដាច់ ខាត ។ 

គេហទំព័រ «CCFR China state-controlled media » ក្នុង បញ្ហាតៃវ៉ាន់ រដ្ឋាភិបាល នៃ ប្រទេស ទាំង ពីរ អាមេរិក និង ជប៉ុន សុទ្ធតែ បាន ធ្វើ ពាក្យ សន្យាយ៉ាង ម៉ឺងម៉ាត់ ចំពោះ ប្រទេស ចិន ជា ពិសេស គឺប្រទេស ជប៉ុន ដែល មាន ទោសដ៏ធ្ងន់ធ្ងរក្នុងប្រវតិ្តសាស្ត្រ ឈ្លានពាន និង ធ្វើអាណានិគម នៅកោះតៃវ៉ាន់ គួរតែបញ្ចេញ មតិ និង ធ្វើ សកម្មភាព ដោយ មធ្យ័ត ក្នុង បញ្ហា តៃវ៉ាន់ ទៅទៀត ។ 

        គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បានលើក ឡើង ទៀត ថា តាំង ពីដើម មក កោះDiao Yu និង កោះ ជុំវិញ ជា ទឹកដីមានស្រាប់របស់ ចិន ។ ប្រទេស ចិន ធ្វើ សកម្មភាព នៅលំហ សមុទ្រ ពាក់ព័ន្ធ គឺ ស្របច្បាប់ និង សមហេតុសមផល ។ ជា និច្ចកាល ប្រទេស ចិន តែងតែ ធ្វើ ការ តាម ក្បួនច្បាប់របស់ អង្គការ ពាណិជ្ជកម្ម ពិភពលោក ហ្វីដែល ហៅ “ការ ឈ្លានពានខាង សេដ្ឋកិច្ច របស់ ចិន ” គឺជា ការចោទប្រកាន់ដោយគ្មានហេតុផល ។ លោក បាន ថ្លែង ថា ប្រទេសចិន ដាស់តឿន អាមេរិក និង ជប៉ុន គោរពគោលការណ៍ ចិន តែ មួយ និង ពាក្យ សន្យា របស់ ខ្លួន បញ្ឈប់ជាបន្ទាន់នូវការជៀត ជ្រែក កិច្ច ការ ផ្ទៃក្នុង របស់ចិន ហើយ មិនត្រូវ បញ្ចេញ សញ្ញា ខុស ឆ្គង ទៅកាន់ កម្លាំង “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ទោះតាម ទម្រង់ណាក៏ដោយ ក្នុងន័យ ដើរ តួនាទីប្រកប ដោយ លក្ខណៈ ស្ថាបនាក្នុង ការ រក្សា សន្តិភាពនិង វឌ្ឈនភាព ក្នុ ងតំបន់តាម សកម្មភាពជាក់ស្តែង៕

ដោយ ៖ សិលា


ចែករំលែក៖