ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុន ប្រហារជីវិតឧបនាយករដ្ឋមន្ត្រីដើម្បីពង្រឹងអំណាច

ចែករំលែក៖

កូរ៉េខាងជើងបានកាត់ទោសប្រហារជីវិត ឧបនាយករដ្ឋមន្ត្រីដើម្បីពង្រឹងអំណាច របស់ខ្លួន។ សារព័ត៌មានរ៉យទ័រកាលពី ថ្ងៃទី៣១ ខែសីហា បានប្រកាសថា កូរ៉េខាង ជើងបានកាត់ទោសប្រហារជីវិតឧបនាយក រដ្ឋមន្ត្រីទទួលបន្ទុកអបរំលោក Kim Yong Jin ទន្ទឹមនឹងនោះក៏បានប្រហារជីវិតមន្ត្រីជាន់ខ្ពស់ពីររូបផ្សេតទៀតផងដែរ។

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ទីក្រុងព្យុងយ៉ាងបាន ប្រហារជីវិតលោក Kim Jong Jin អាយុ ៦៣ឆ្នាំ កាលពីខែកក្កដាកន្លងមកដោយសារតែលោកមានអាកប្បកិរិយាមិនស្រមស្របនៅក្នុងកិច្ចប្រជុំសភាដ៏សំខាន់មួយកាលពីខែមិថុនា។ សកម្មភាពខាងលើរបស់ លោកគីមជុងអ៊ុនគឺដើម្បីពង្រឹងអំណាចនៅក្នុងការដឹកនាំ។

ក្រៅពីនេះកូរ៉េខាងជើងក៏បានប្រហារ ជីវិតលោក Kim Yong Chol អាយុ៧១ឆ្នាំ អតីតប្រមុខបដិវត្តន៍ឯកភាព UFD ត្រូវបាន ដាក់ទោសឲ្យទៅធ្វើពលកម្មនៅក្នុងកសិដ្ឋានជនបទមួយក្នុងរយៈពេលមួយខែ ក្រោយមកនៅខែកក្កដាក៏ប្រហារជីវិតដោយ សារតែប្រើអំណាចដើម្បីផលប្រយោជន៍។
បន្ទាប់មកគឺលោក Choe Hwi អាយុ ៦១ឆ្នាំ អនុប្រធានគណៈកម្មធិការមជ្ឈិម ក៏ត្រូវដាក់ទោសបញ្ជូនទៅពលកម្មនៅជនបទតាំងពីចុងខែឧសភា មុនពេលប្រហារ ជីវិត។

រយៈពេលចុងក្រោយនេះការប្រហារជីវិត មន្ត្រីដែលមានសកម្មភាពខុសប្រក្រតីដែល គេអាចចាត់ទុកថាមានកម្មភាពក្បត់បក្ស និងមេដឹកនាំ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងស៊ូសម្លាប់ខុស ជាជាងទុកឲ្យមានមន្ត្រីមិនស្មោះត្រង់នៅក្បែរខ្លួនមេដឹកនាំ៕ ម៉ែវ សាធី

kim junun
សូមអាបន្ត ៖ ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់នៅស្រុកខ្សាច់កណ្តាល


ចែករំលែក៖