ព័ត៌មានទាន់ហេតុការណ៍៖

សូមសុភាពនារី ស្វែងយល់ អំពី ជំងឺមហារីកដៃស្បូន ( Ovarian cancer)

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺមហារីកដៃស្បូន ( Ovarian cancer)  ! Ovarian cancer គឺជាជំងឺមហារីកដែលអាចកើតនៅលើដៃស្បូនរបស់ស្ត្រីនៅផ្នែកខាងឆ្វេងឬខាងស្តាំ ឬទាំងសងខាងផងដែរ។ 

1 រោគសញ្ញា

– ឈឺពោះ ជាពិសេសនៅផ្នែកខាងក្រោមនៃពោះ

– ហើមពោះខុសពីធម្មតា

– វិបត្តិពោះវៀន ដូចជារាគឬទល់លាមកជាប់មិនបាត់

– កើនឡើងទំហំពោះ ដូចជាចង្អៀតចង្កេះខុសពីធម្មតា

– ពិបាកបត់ជើងតូច ញឹកញាប់

– មានធ្លាក់ឈាម អស់កម្លាំងខុសពីធម្មតាជាប់រយះពេលយូរ

– បាត់បង់ចំណង់អាហារ

– រលាកសរសៃឈាម

– កើនឬចុះទម្ងន់ខុសធម្មតា

– ឈឺចង្កេះ

2 កត្តាប្រឈមនឹងជំងឺមហារីកដៃស្បូន

– កត្តាតំណពូជមានប្រហែល 10ទៅ 15%

– អាយុចាស់លើសពី 60ឆ្នាំ ប៉ុន្តែក៏អាចកើតលើស្ត្រីវ័យក្មេងផងដែរ

– ការមករដូវនៅអាយុក្មេងមុន12ឆ្នាំ ឬអស់រដូវនៅអាយុលើសពី52ឆ្នាំ

– មិនធ្លាប់មានផ្ទៃពោះឬការមានផ្ទៃពោះដំបូងនៅអាយុលើសពី30ឆ្នាំ

– ការបង្កកំណើតក្រៅស្បូន (IVF) ។ល។

ក្រៅពីនេះក៏មានកត្តាមួយចំនួនដែលជួយបន្ថយនូវកត្តាប្រឈមនឹងជំងឺមហារីកដៃស្បូនដូចជា

– ការប្រើប្រាស់ថ្នាំពន្យារកំណើតគ្រាប់រយះពេលយូរ

– ការមានកូនច្រើនដង

– ការបំបៅដោះកូន ជាដើម

3 ការធ្វើរោគវិនិច្ឆ័យ

– ការធ្វើអេកូពោះ CT ស្កេន ឬ MRI 

– ការវិភាគកោសិកាសាច់ដោយការច្រឹប ឬដោយការវះកាត់

4 ការព្យាបាល

គឺត្រូវធ្វើដោយវេជ្ជបណ្ឌិតឯកទេសដោយមានការពិភាក្សាយ៉ាងត្រឹមត្រូវទៅតាមដំណាក់កាលនិងបច្ចេកទេសមានដូចជា

– ការវះកាត់

– ការព្យាបាលដោយឱសថគីមី

– ការព្យាបាលដោយសម្រន់

សូមអញ្ជើញមកធ្វើការពិនិត្យពិគ្រោះនិងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបានប្រសិទ្ធភាពនៃការព្យាបាលយ៉ាងពិតប្រាកដនៅមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត  #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖