ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនខ្លាចមិនទាន់ភ្លេីងស្តុបវឿវជ្រុលបុកម៉ូតូមួយគ្រឿងទៀតរបួសខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដោយខ្លាចមិនទាន់ភ្លេីងស្តុបពណ៌ខៀវក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្លួនឯងរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ជួយលាងរបួស។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១៦នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ស្តុបជម្ពូវ័ន ភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះមានឈ្មោះ វ៉ាត ដាវីន ភេទ ប្រុស អាយុ១៦ឆ្នាំ រងរបួសពកក្បាល មានទីលំនៅ នៅភូមិ ស្វាយភ្លើង ឃុំ ស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជនខាងលេីជិះម៉ូតូ​ ម៉ាកវីវ៉ា​ ពណ៌ក្រហម​ ពាក់ស្លាកភ្នំពេញ1BQ 7492​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីត​ ខណៈមកដល់ចំណុចកេីតហេតុដោយខ្លាចភ្លេីងស្តុបខៀវលោតក៏បន្ថែមល្បឿងស្រាប់តែជ្រុលទៅបុកគូទម៉ូតូមួយគ្រឿងទៀតដែលបេីកបរខាងខាងបណ្តាលឲ្យដួលខ្លួនឯងរងរបួសចំណែកភាគីម្ខាងទៀតមិនដួលក៏បន្តទៅមុខបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះរបួសស្រាល ពេលដែលរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ សុំមិនទៅពេទ្យទេ ទើបក្រុមសង្គ្រោះជួយជូតលាងរបួសរួចរាល់ គាត់សុំទៅផ្ទះវិញដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖