ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះ ទីតាំងលក់ប្រេងមួយកន្លែង និងបន្ទប់ស្នាក់នៅកម្មករជាច្រើនបន្ទប់ទាំងស្រុងនៅស្រុកព្រៃនប់

ចែករំលែក៖

ស្រុកព្រៃនប់៖ អគ្គិភ័យឆាបឆេះ ទីតាំងលក់ប្រេងមួយកន្លែង  និងបន្ទប់ស្នាក់នៅកម្មករជាច្រើនបន្ទប់ទាំងស្រុង បើទោះបីជាមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យរបស់អ្នកឧកញ៉ាទៀវិចិត្រ ជួយអន្តរាគមន៍យ៉ាងណាក្តី។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថានៅរសៀលនៅថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា ករណីអគ្គិភ័យនេះបានកើតឡើងនៅម៉ោង៨ព្រឹក បានឆេះផ្ទះរបស់ប្រជាពលរដ្ឋមានមុខរបរលក់សាំង មួយកន្លែងឈ្មោះ យាន ហួរ និងប្រពន្ធ ឈ្មោះលៀន ធូ នៅភូមិត្រពាំងមូលឃុំជើងគោ នៅជាប់តំបន់សេដ្ឋកិច្ចពិសេសចេជាងជើងគោ បណ្តាលអោយខូចខាតផ្ទះទាំងស្រុង និងបន្ទប់ជួលស្នាក់នៅរបស់កម្មករ កម្មការីណីមួយចំនួនផងដែរ ។ ក្នុងករណីនេះសមត្តិកិច្ចបានសហការគ្នាប្រើប្រាស់រថយន្តជាច្រើនគ្រឿង មានមកពីស្នងការនគរបាលខេត្តរថយន្តពន្លត់អគ្គិភ័យរបស់អ្នកឧកញ្ញ៉ាទៀ វិចិត្រ  រថយន្តរបស់ចំការដូងប្រេង និងអធិការនគរបាលស្រុក ប្រើប្រាស់ទឹកជាច្រើន នៅតែមិនអាចជួយសង្គ្រោះបានព្រោះ ផ្ទះដែលឆាបឆេះ មានបើកស្ថានីលក់សាំង។អគ្គិភ័យនេះគ្រប់គ្រងបាននៅម៉ោង៩:៣០ព្រឹកថ្ងៃដដែល ដោយប្រើប្រាស់ទឹកជាច្រើនរថយន្ត យ៉ាងមិនបង្ករបួសស្នាមធ្ងន់ធ្ងរ (ប្តីត្រូវដៃបន្តិច)។

 បើតាមរបាយការណ៍របស់សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកព្រៃនប់ថា យោងតាមការបំភ្លឺរបស់ឈ្មោះ យាន ហួរត្រូវជាប្តីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់បានកំពុងថតរូបឲ្យមនុស្សពីរនាក់នៅរោងជាប់ផ្ទះ (មុខរបរថតរូប)  មូលហេតុដែលបង្កឲ្យមានអគ្គីភ័យឆាតឆេះឡើងគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសន្នី ឆេះដុំទប់ភ្លើង ក្នុងពេលនោះរូបគាត់បានបាញ់ទឹកពន្លត់ដែរក៏ប៉ុន្តែមិនអាចទប់បាននិងអំណាចភ្លើងរឹតតែឆេះខ្លាំងឡើងៗតែម្តង៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖