ប្រធានាធិបតីហ្វុីលីពីនបានប្រកាសថា លោកនឹងពិភាក្សាលើគ្រប់បញ្ហាជាមួយ សមភាគីអាមេរិកនៅសប្តាហ៍ក្រោយ ប៉ុន្តែ លោក Rodrigo Duterte ព្រមានថាលោកអូបាម៉ាត្រូវតែស្តាប់លោកនិយាយមុនពេលលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ។
នៅពេលដែលអ្នកសារព័ត៌មានសួរថា តើលោកនឹងចុះហត្ថលេខាស្តីពីសិទ្ធិមនុស្ស ជាមួយលោកអូបាម៉ាដែរឬទេនៅក្នុងជំនួបពិភាក្សានាសប្តាហ៍ក្រោយនៅក្នុងប្រទេសឡាវ? លោក Duterte បញ្ជាក់ថា វាអាស្រ័យលើស្ថានភាពជាក់ស្តែង ។ លោកបញ្ជាក់ទៀតថា ជាដំបូងលោកអូបា ម៉ា ត្រូវតែយល់ឲ្យច្បាស់ពីបញ្ហាហ្វុីលីពីន កំពុងប្រឈមមុខ។
លោក Duterte បញ្ជាក់ទៅកាន់សារ ព័ត៌មានរ៉យទ័រថា ពួកគាត់ចាំបាច់ត្រូវតែ យល់ឲ្យបានច្បាស់ពីបញ្ហាសិទ្ធិមនុស្ស ។ ខ្ញុំសូមបញ្ជាក់ថា សូមស្តាប់ខ្ញុំជាមុនសិន បញ្ហាគឺបែបនេះក្រោយមកទើបនិយាយពីសិទ្ធិមនុស្ស ។
ការប្រកាសខាងលើរបស់ហ្វុីលីពីន ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថ្កោលទោសចំពោះសកម្មភាពប្រឆាំងការជួញដូរគ្រឿងញៀនរបស់លោក Duterte បានសម្លាប់មនុស្សជាង២.០០០នាក់ចាប់តាំងពីខែឧសភាមកទល់ពេលនេះ។ តាមការប្រកាសរបស់សេតវិមានលោក អូបាម៉ានឹងលើកឡើងពីក្តីបារម្ភចំពោះ សកម្មភាពសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនោះ។ មិនត្រឹមតែប៉ុណ្ណោះលោក Du-terte ក៏ប្រកាសផ្តល់ប្រាក់រង្វាន់៤៣.០០០ដុល្លារសម្លាប់មេខ្លោងការពារបណ្តាញ
ជួញដូរគ្រឿងញៀន ។
កន្លងមកសេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា មានគម្រោងជួបពិភាក្សាជាមួយប្រធានា
ធិបតីហ្វុីលីពីន លោក Rodrigo Duterte នាថ្ងៃទី៦ ខែកញ្ញា នៅក្នុងប្រទេសឡាវ ។
មេដឹកនាំទាំង២នឹងចូលរួមកិច្ចប្រជុំកំពូល EAS នៅក្នុងប្រទេសឡាវដើម្បីពិភាក្សា ស្តីបញ្ហាជាច្រើនក្នុងនោះមានសិទ្ធិមនុស្សសន្តិសុខក្នុងតំបន់ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានអនុប្រធានទីប្រឹក្សាសន្តិសុខសេតវិមានលោក Ben Rhodes បានបញ្ជាក់ថា យើងជឿជាក់ថាប្រធានាធិបតីអូបាម៉ា នឹងលើកឡើងពីបញ្ហាស្តីអំពីការប្រកាសរបស់ប្រធានាធិបតីហ្វុីលីពីនទៅលើស្ត្រីក្រុមអ្នកសារព័ត៌មាន និងបញ្ហាជាច្រើនទៀត ។ លោក Ben Rhoder បញ្ជាក់ទៀតថា កិច្ចពិភាក្សាក៏នឹងលើកឡើងពីបញ្ហាសន្តិសុខ ពិសេសគឺភាពតានតឹងពាក់ព័ន្ធនឹង សមុទ្រចិនភាគខាងត្បូងក្នុងពេលដែល ចិនកំពុងតែបន្តសកម្មភាពមិនគោរពទៅតាមច្បាប់អន្តរជាតិក្រោយតុលាការអាជ្ញាកណ្តាលទីក្រុងឡាអេសម្រេចក្តីឲ្យហ្វុីលីពីនឈ្នះ ។
នៅក្នុងសន្និសីទកាសែតនោះដែរលោក Ben Rhoder បញ្ជាក់ទៀតថា ប្រធានា ធិបតីអូបាម៉ានឹងមានជំនួបពិភាក្សាជាមួយប្រទេសទួរគីនៅក្នុងកិច្ចប្រជុំ G20 ដែល នឹងរៀបចំឡើងនៅក្នុងប្រទេសចិនដោយមានប្រធានបទពិភាក្សាពីបញ្ហាសង្គ្រាម
ស៊ីវិលនៅក្នុងប្រទេសស៊ីរី៕ ម៉ែវ សាធី