ព័ត៌មានទាន់ហេតុការណ៍៖

ការលក់រថយន្តនៅកូរ៉េខាងត្បូងធ្លាក់ចុះ២ខ្ទង់ដោយសារតែការធ្វើបាតុកម្មរបស់កម្មករ

ចែករំលែក៖

ការលក់រថយន្តក្នុងស្រុករបស់ក្រុមហ៊ុនកូរ៉េខាងត្បូងបានធ្លាក់ចុះ២ខ្ទង់កាលពីខែមុន ដោយសារតែការធ្វើបាតុកម្មរបស់កម្មករនៅក្នុងក្រុមហ៊ុនផលិតរថយន្ត Hyundai Motor និងដោយសារតែការកាត់បន្ថយ ពន្ធបណ្ណោះអាសន្នលើរថយន្តត្រូវបាន បញ្ចប់។

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចំនួន ៥ ដែលរួមមានក្រុមហ៊ុន Hyundai ក្រុម ហ៊ុន Kia ក្រុមហ៊ុន GM Korea ក្រុមហ៊ុន Renault Samsung និងក្រុមហ៊ុន Ssang yong បានលក់រថយន្តសរុបចំនួន៦៤១.៧៦១ គ្រឿងទូទាំងសកលលោកក្នុងខែសីហា ពោលគឺកើនឡើង៣,១ភាគរយបើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ ១០,៦ភាគរយដល់ចំនួន១០៧.៦៧៧ គ្រឿងក្នុងខែសីហានេះខណៈដែលការនាំចេញវិញកើនឡើង ៦,៣ភាគរយដល់ចំនួន ៥៣៤.០៨៩៤គ្រឿងបើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកនេះដោយសារតែកម្មកររបស់ក្រុមហ៊ុន Hyundai បានបន្តធ្វើបាតុកម្មកាលពីខែមុន ដែលធ្វើឱ្យមានការពន្យាការផលិតនៅក្នុងក្រុមហ៊ុនដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូងនេះ។

នៅខែមិថុនាការបញ្ចប់ការកាត់បន្ថយពន្ធបណ្ណោះអាសន្នលើរថយន្តត្រូវបានធ្វើឡើងដែលនេះបានធ្វើឱ្យការលក់រថយន្តនៅក្នុងទីផ្សារក្នុងស្រុកធ្លាក់ចុះ។

ការលក់រថយន្តក្នុងស្រុករបស់ក្រុមហ៊ុន Hyundai បានធ្លាក់ចុះ១៧,៦ភាគ រយនៅក្នុងខែសីហាដល់ចំនួន៤២.១១២គ្រឿង។ ការលក់រថយន្តបរទេសនិងការលក់រថយន្តសកលលោកបានធ្លាក់ចុះ ៣,១ភាគរយដល់ចំនួន៣៤៨.៤៤៧គ្រឿងកាលពីខែមុននេះ។

ក្រុមហ៊ុនផលិតរថយន្ត Kia Motors ត្រូវបានគេមើលឃើញថា ការលក់រថយន្តសកលលោករបស់ខ្លួនបានកើនឡើង១២,២ភាគរយដល់ចំនួន ២១៩.៩២៥គ្រឿង។ ការលក់នៅបរទេសកើនឡើង១៨,៣ភាគ រយដល់ចំនួន១៨២.៥២២គ្រឿង ប៉ុន្តែការលក់ក្នុងស្រុករបស់ក្រុមហ៊ុននេះវិញមាន ចំនួន៣៧.៤០៣គ្រឿងពោលគឺធ្លាក់ចុះ ១០,៤ភាគរយបើធៀបនឹងឆ្នាំមុន។

ការនាំចេញរបស់ក្រុមហ៊ុន GM Korea បានកើនឡើង៥ភាគរយដល់ចំនួន២៣,១៩៨គ្រឿង ប៉ុន្តែការលក់រថយន្តក្នុងស្រុក វិញបានធ្លាក់ចុះ៧,៧ភាគរយដល់ចំនួន ១២.៧៧៣គ្រឿង។
ការលក់រថយន្តក្នុងស្រុករបស់ក្រុមហ៊ុន Renault Samsung បានកើនឡើង ២៤,៤ភាគរយដោយសារតែតម្រូវការខ្លាំងលើរថយន្ត SM6។

ការលក់រថយន្ត Ssangyong ទាំងក្នុង ស្រុកនិងបរទេសមានចំនួនសរុប១២.១៧៨គ្រឿងនៅក្នុងខែសីហា ពោលគឺកើនឡើង ១៣,១ភាគរយដោយសារតែតម្រូវការរថយន្ត Tivoli និងSUV នៅទីផ្សារក្នុងស្រុក៕ រ័ត្ន

 

dw

 


ចែករំលែក៖