ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វុីលីពីនបដិសេធជួបជាមួយអគ្គលេខាធិការអ.ស.ប

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte បានបដិសេធជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅ ក្នុងប្រទេសឡាវ។

សារព័ត៌មាន AFP បានដកស្រង់សម្តី អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បញ្ជាក់ថា បានទំនាក់ ទំនងជាមួយភាគីហ្វុីលីពីនដើម្បីឲ្យមាន ជំនួបពិភាក្សារវាងប្រធានាធិបតី Rodrigo Duterte នឹងអគ្គលេខាធិការ បាន គីមូន បន្ទាប់ពីកិច្ចប្រជុំអាស៊ាននៅក្នុងប្រទេស ឡាវ។ ប៉ុន្តែត្រូវបានភាគីហ្វុីលីពីនបដិសេធ។

កាលពីថ្ងៃទី១ ខែកញ្ញា បានប្រកាសថា ក្រៅកិច្ចប្រជុំកំពូលអាស៊ានមានមេដឹកនាំ១១ប្រទេសត្រូវជួបពិភាក្សានៅក្នុងរយៈ ពេលនៃកិច្ចប្រជុំកំពូលអាស៊ានចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែកញ្ញា ប៉ុន្តែលោក Duterte សម្រេចជួបពិភាក្សាជាមួយមេដឹកនាំ៩ ប្រទេសប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសហ្វុីលីពីន លោក Charles Jose បានបញ្ជាក់ថា «សូម អស់លោកយល់ថា គាត់មិនទទួលជួប ពិភាក្សានោះសូមកុំយល់ច្រឡំ និងគិតផ្ទុយ ដោយសារតែគាត់មិនមានពេលវេលាគ្រប់គ្រាន់»។

ការមិនព្រមជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិត្រូវបាន មនុស្សមួយចំនួនលើកឡើងថា ដោយសារ តែលោក Duterte ធ្លាប់បានប្រើពាក្យសម្តីធ្ងន់ៗទៅលើអង្គការសហប្រជាជាតិក្រោយ ពេលមានរបាយការណ៍ថ្កោលទោសដល់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សជាង២ពាន់នាក់។ លោក ឌុយទែរតេ ធ្លាប់បានគំរាមដកខ្លួនចេញពីអង្គការសហប្រជាជាតិទៀតផង។

ប្រធានាធិបតីហ្វុីលីពីនរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិដោយ សារតែសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកសម្លាប់មនុស្សជាច្រើន ដែលជាការ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់។

កន្លងមកថ្មីៗប្រធានាធិបតីហ្វុីលីពីនបាន ប្រកាសថា មេដឹកនាំនៅជុំវិញពិភពលោកគួរតែស្តាប់លោកជាមុនសិនមុននឹងនិយាយ ថា លោកបំពានសិទ្ធិមនុស្ស។ លោកនឹង ពិភាក្សាលើគ្រប់បញ្ហាជាមួយសមភាគីអាមេរិកនៅសប្តាហ៍ក្រោយ ប៉ុន្តែលោក Rodrigo Duterte ព្រមានថា លោក អូបាម៉ា ត្រូវ តែស្តាប់លោកនិយាយមុនពេលលើកឡើង ពីបញ្ហាសិទ្ធិមនុស្ស។

នៅពេលដែលអ្នកសារព័ត៌មានសួរថា តើលោកនឹងចុះហត្ថលេខាស្តីអំពីសិទ្ធិមនុស្ស ជាមួយលោកអូបាម៉ាដែរឬទេ នៅក្នុងជំនួបពិភាក្សានាសប្តាហ៍ក្រោយនៅក្នុងប្រទេសឡាវ? លោក Duterte បញ្ជាក់ថា វាអាស្រ័យ លើស្ថានភាពជាក់ស្តែង។ លោកបញ្ជាក់ ទៀតថា ជាដំបូងលោកអូបាម៉ាត្រូវតែយល់ឲ្យច្បាស់ពីបញ្ហាហ្វុីលីពីនកំពុងប្រឈមមុខ។

លោក Duterte បញ្ជាក់ទៅកាន់សារ ព័ត៌មានរ៉យទ័រថា ពួកគាត់ចាំបាច់ត្រូវតែ យល់ឲ្យបានច្បាស់ពីបញ្ហាសិទ្ធិមនុស្ស។ ខ្ញុំសូមបញ្ជាក់ថា សូមស្តាប់ខ្ញុំជាមុនសិន បញ្ហាគឺបែបនេះក្រោយមកទើបនិយាយពីសិទ្ធិមនុស្ស។

ការប្រកាសខាងលើរបស់ហ្វុីលីពីនក្រោយពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថ្កោលទោសចំពោះសកម្មភាពប្រឆាំង ការជួញដូរគ្រឿងញៀនរបស់លោក Duterte បានសម្លាប់មនុស្សជាង២.០០០នាក់ ចាប់តាំងពីខែឧសភាមកទល់ពេលនេះ។ តាមការប្រកាសរបស់សេតវិមានលោក អូបាម៉ា នឹងលើកឡើងពីក្តីបារម្ភចំពោះ សកម្មភាពសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនោះ។ មិនត្រឹមតែប៉ុណ្ណោះលោក Duterte ក៏ប្រកាសផ្តល់ប្រាក់រង្វាន់៤៣.០០០ ដុល្លារដល់អ្នកសម្លាប់មេខ្លោងការពារ បណ្តាញជួញដូរគ្រឿងញៀន៕ ម៉ែវ សាធី

 

tturer

Combating Chronic Disease: Ban Ki-moon


ចែករំលែក៖