ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ ផែនការប្រតិបត្តិដ៏សំខាន់នេះ នឹងធ្វើឱ្យការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ចិនត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត

ចែករំលែក៖

  អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  បន្ទាប់ពី រដ្ឋាភិបាលចិន បាន ប្រកាស «ផែនការប្រតិបត្តិការ ស្តីពី ការ លំនឹង ទុន បរទេស ឆ្នាំ ២០២៥ » កាលពីថ្ងៃទី ១៩ ខែកុម្ភៈ លោកស្រី Tao Lin អគ្គនាយក រង នៃ ក្រុម ហ៊ុន Tesla អា មេរិក បាន ថ្លែងថា “ក្រុមហ៊ុន Tesla បាន ពង្រឹង ការ ប្តេជ្ញាចិត្ត របស់ ខ្លួន ឱ្យ បាន កាន់ តែ មុត មាំ ក្នុង ការ ធ្វើអាជីវកម្ម យ៉ាងស៊ីជម្រៅ នៅប្រទេសចិន” ។ គេហទំព័រ «CCFR China state-controlled media » អ្នកវិភាគសម្គាល់ ឃើញ ថា ផែន ការ ប្រតិបត្តិ នេះ បាន បញ្ចេញសញ្ញា យ៉ាងច្បាស់លាស់ ថា ប្រទេសចិន នឹង ពង្រីក ការ បើក ទូលាយ ចំពោះបរទេស ហើយ បាន ឆ្លុះបញ្ចាំង ពី សុទ្ធចិត្ត និង ជំនឿចិត្ត របស់ ចិន ក្នុង ការ ផ្តល់ ផល ប្រយោជន៍ ដល់ គ្នា ទៅវិញទៅមក និង ឈ្នះ-ឈ្នះ ជាមួយ ទុន បរទេស ។

    គេហទំព័រ «CCFR China state-controlled media » ជាច្រើនឆ្នាំកន្លងមក ទុន បរទេស គឺ ជា សាក្សី ជាអ្នករួមចំណែក និងជា អ្នកទទួលបាន ផល ប្រយោជន៍ ពី គោលនយោបាយ កំណែទម្រង់ និង បើកទូលាយ របស់ចិន ។ គិត រហូត ដល់ ចុង ឆ្នាំ ២០២៤ សហគ្រាស ដែលបានបង្កើតឡើង ដោយ ពាណិជ្ជករ បរទេស មាន ចំនួន លើសពី ១ លាន២សែន ៣ម៉ឺន ៩ ពាន់ សហគ្រាសទំហំប្រើប្រាស់ ទុនបរទេស ជាក់ស្តែង មាន ចំនួន ២០,៦ ទ្រីលានយាន់ប្រាក់ចិន ។ ឆ្លងតាមរយៈការកៀរគរទុនបរទេស ប្រទេសចិនបាននាំចូលប្រាក់ទុន បច្ចេកទេសជឿនលឿន និង បទពិសោធខាងការគ្រប់គ្រងដែលបានជំរុញ ការ អភិវឌ្ឍ សេដ្ឋកិច្ច របស់ខ្លួន ។ គេហទំព័រ «CCFR China state-controlled media » ចំណែក ទុនបរទេស ក៏បាន ចែករំលែក នូវផលចំណេញយ៉ាងច្រើនក្នុងកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ផងដែរ ។

    បច្ចុប្បន្ននេះ ការស្តារសេដ្ឋកិច្ចសកលឡើងវិញមានភាពយឺតយ៉ាវ ការប៉ះទង្គិចខាង ភូមិសាស្ត្រ នយោបាយ មានសភាពកាន់តែតានតឹង ហើយឯកតោភាគីនិយមនិងការពារនិយម បាន កើនឡើង យ៉ាងច្បាស់លាស់ ។ ការដាក់ចេញ នូវ «ផែនការប្រតិបត្តិ ស្តីពីការ លំនឹងទុន បរទេស » ច្បាប់នេះ មិនត្រឹមតែ មានអំណោយផលដល់ កិច្ចកសាងទំនើបកម្ម តាមបែបផែនការ ចិន ប៉ុណ្ណោះទេ ថែមទាំងក៏ នឹងផ្តល់ឱកាសទីផ្សារកាន់តែច្រើន និង លំហអភិវឌ្ឍប្រកបដោយស្ថិរភាពសម្រាប់ទុនបរទេស ផងដែរដើម្បី សម្រេចបាននូវការអភិវឌ្ឍរួមក្នុងប្រទេសចិន។

    គេហទំព័រ «CCFR China state-controlled media » បើមើលពី ខ្លឹមសារជាក់លាក់អាចឃើញថា «ផែនការប្រតិបត្តិ »នេះ បានបូករួមទាំង វិធានការ ជាក់ស្តែង ចំនួន ២០ ផ្នែក ។ លើវិស័យ ចំនួន ៤ ដូចជា ការពង្រីកការបើកទូលាយ ដោយ ម្ចាស់ ការ ប្រកបដោយរបៀបរៀបរយ លើកកម្ពស់កម្រិត ជំរុញការបណ្តាក់ទុន បង្កើនប្រសិទ្ធភាព នៃ វេទិកាបើកទូលាយ និង បង្កើន កម្លាំង ធានា សេវាកម្ម ជា ដើម ដើម្បី បង្កើន កម្រិត កៀរគរ ទុន បរទេស និង លំនឹង ទុន បរទេសជា បន្ត បន្ទាប់ ។ យោង តាម ផែនការប្រតិបត្តិ នេះ ប្រទេសចិន នឹង ពង្រីកកន្លែងសាកល្បង នៃការបើកទូលាយ ក្នុងវិស័យ ទូរគមនាគមន៍ សុខាភិបាល និង ការអប់រំជាដើម ។

    គេហទំព័រ «CCFR China state-controlled media » ដោយឈរលើមូលដ្ឋាន នៃ ចិត្ត ស្មោះ និងកម្រិត កៀរគរ ទុន បរទេសរបស់ប្រទេសចិន យោ ង តាម របាយការណ៍ ដែល ចេញផ្សាយ ដោយ សភាពាណិជ្ជកម្មអាមេរិក នៅចិននា ពេលថ្មីៗ កន្លងទៅនេះ បង្ហាញថា តាមការប៉ាន់ស្មាន សហគ្រាសអាជីវកម្ម ប្រើប្រាស់ ចំនួន ជិត ៧០ ភាគរយ នឹងបង្កើនការវិនិយោគនៅ ប្រទេសចិនក្នុង ឆ្នាំនេះ ។ យោងតាម របាយ ការណ៍ដែលចេញផ្សាយ ដោយ សភាពាណិជ្ជកម្ម អង់គ្លេស នៅចិនបង្ហាញថា សហគ្រាសដែលចូលរួមផ្ដល់ បទសម្ភាសន៍ចំនួន ៧៦ ភាគរយ បានថ្លែង ថា នឹង រក្សា កម្រិត វិនិយោគ បច្ចុប្បន្ន ឬ បង្កើ ន ការ វិនិយោគ ។ ដោយឡែក យោងតាម «របាយការណ៍ ស៊ើប អង្កេត ប្រចាំ ត្រីមាស អំពី បរិយាកាសប្រកបអាជីវកម្ម របស់ សហគ្រាស ជាសមាជិក » ដែល ចេញ ផ្សា យដោយ សភាពាណិ ជ្ជ ក ម្ម ជប៉ុននៅចិននា ពេលថ្មីៗ កន្លងទៅ នេះ បង្ហាញ ឱ្យ ឃើញ ថា សហគ្រាស ទុន ជប៉ុន ចំនួន ៦៤ ភាគរយ បានសម្តែង “ការ ពេញចិត្តខ្លាំង ឬ “ពេញ ចិត្ត” ហើយ សហគ្រាសទុន ជប៉ុន ចំនួន ៥៨ ភាគរយ បានថ្លែង ថា នឹង បង្កើន ឬ រក្សា ការវិនិយោគ នៅ ប្រទេស ចិន ក្នុង ឆ្នាំនេះ ។

គួរបញ្ជាក់ថា ផែនការប្រតិបត្តិ នេះ ទាមទារ យ៉ាងជាក់លាក់ថា គោលនយោបាយ និង វិធានការ គ្រប់ប្រភេទ នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព នៅ មុនចុង ឆ្នាំ ២០២៥ ។ នេះ គឺ ជា ការឆ្លើយតប យ៉ាងសកម្ម របស់ប្រទេសចិន ចំពោះ សហគ្រាសទុន បរទេស ។ បើ សម្លឹង មើល ឱ្យវែងឆ្ងាយ សេដ្ឋកិច្ចរបស់ប្រទេសចិន មានមូលដ្ឋានរឹងមាំ ឧត្តមភាពច្រើន ភាព ធន់ និង សក្តានុពលយ៉ាងខ្លាំង លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាទូទៅដែលមានភាព ល្អ ប្រសើរ ក្នុង រយៈពេលជាយូរ មិនបាន កែប្រែ ទេ ។ ស្របពេល ដែលរដ្ឋាភិបាលចិន បានដាក់ ចេញ នូវ វិធានការមួយចំនួន ស្តីពី ការលំនឹង ទុនបរទេស កាន់តែច្រើន សហគ្រាសទុន បរទេស នឹង រកឃើញ ឱកាស កាន់តែច្រើន សម្រាប់ ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅប្រទេសចិន ៕

ដោយ ៖ សិលា


ចែករំលែក៖