ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​ មានការផ្សាយព័ត៌មាន​មិនពិតទៀតហេីយ​! ចិនរកឃេីញជំងឺមេរោគសុីសួតថ្មី​ បង្កក្ដីបារម្ភផ្ទុះ​ ជំងឺ​រាលត្បាត​ ដូច​ កូវីដ​-១៩

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​ នៃក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ពុំមានការរកឃើញមេរោគផ្លូវដង្ហើម ថ្មីដែលបង្កឱ្យរាតត្បាតប៉ះពាល់ដល់ សុខភាពសាធារណៈនៅប្រទេសចិន ដូចការផ្សាយរបស់សារពត៌មានមួយ ចំនួននោះទេ។

សូមជម្រាបជូនថា​ ការផ្សាយព័ត៌មាន​មិនពិតនេះ​ បន្ទាប់ពី​មានអ្នកលេង​បណ្ដាញសង្គម​ហ្វេសប៊ុក​បង្ហោះ​ និងចែករំលែកតៗគ្នាថា​៖​ ចិនរកឃេីញជំងឺមេរោគស៉ីសួតថ្មី​ បង្កក្ដីបារម្ភផ្ទុះ​ ជំងឺ​រាលត្បាត​ដូច​ កូវីដ​-១៩។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បានគូសបញ្ជាក់ថា​ ការរកឃើញមេរោគ ថ្មីៗ ជាការសិក្សាក្នុងមន្ទីរពិសោធន៍ តែប៉ុណ្ណោះ ។ នាយកដ្ឋានកំពុងតាម ដានយ៉ាងយកចិត្តទុកដាក់បំផុត៕

ដោយ​៖តារា​


ចែករំលែក៖