ភ្នំពេញ៖ រថយន្តម៉ាក HILUX REVOមួយគ្រឿងបេីកជ្រុលបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លេីងរងការខូចខាត បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក HILux REVO ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BQ 6672 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតនិងបន្តបុកបង្គោលភ្លេីងទ្រេតមួយដេីមទៀត ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខបន្តដំណេីរលែងរួច។
ក្រោយកេីតហេតុម្ចាស់បានទុករថយន្តចោលរួចគេចខ្លួនបាត់ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច