ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉ុស្តិ៍ចោមចៅទី៣ចុះរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ១៧នាក់ម៉ូតូ៥គ្រឿង

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងចុះធ្វេីការរដ្ឋបាលតាមបន្ទប់ជួលឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៧នាក់និងម៉ូតូ៥គ្រឿងនាំយកទៅធ្វេីការសាកសួរនិងតេស្ដរកសារធាតុញៀន។  

ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ នៅតាមបន្ទប់ជួលភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមសមត្ថកិច្ចបានឲ្យដឹងថា​ ដោយមានការណែនាំពីលោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ បញ្ជាកម្លាំងក្នុងមូលដ្ឋានទប់ស្កាត់បទល្មេីស​ ក្មេងទំនេីងនិងការប្រេីប្រាស់គ្រឿងញៀន​ ល្បែងស៉ីសងជាដេីម​ ។ ទេីបនៅព្រឹកថ្ងៃទី២៥​ ខែកុម្ភៈ​ នេះកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី៣​ ដឹកនាំចុះរដ្ឋបាលតាមបន្ទប់ជួលក្នុងភូមិព្រៃព្រីងជេីង២​ ធ្វេីការឆែកឆេតាមបន្ទប់ជួល២កន្លែង​ រកឃេីញមានសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួនទេីបកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៧នាក់ក្នុងនោះប្រុស១១នាក់និងដកហូតម៉ូតូ៥គ្រឿង​ ឧបករណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ 

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីសាកសួរបន្ថែមនិងតេស្ដរកសារធាតុញៀន៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖