ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូហុងដាឌ្រីមបោះពួយខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួនក៏ជ្រុលទៅបុុកនឹងរថយន្តតូយ៉ូតាព្រូសយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៤និង៥០នាទីទាបភ្លឺឈានចូលថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៥ ចំណុចផ្លូវ១៩៩កែងផ្លូវ៣២៨សង្កាត់ទួលស្វាយទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក តូយ៉ូតាព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BX 5313 បេីកធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៩ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែយុវជន២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AH 1383បានជិះបោះពួយតាមបណ្ដោយផ្លូវ៣២៨ទិសដៅពីត្បូងទៅជេីងល្បឿនលឿនហេីយអ្នកបេីកម៉ូតូស្រវឹងផងនោះ ក៏ជ្រុលទៅបុុកនឹងរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចស្រុញផ្នែកខាងមុខព្រមទាំងធ្វើឲ្យអ្នកជិះម៉ូតូទាំង២របួសរលាត់ដៃជើង ចុកឆ្អល់តែមិនបានទៅមន្ទីរពេទ្យនោះទេ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតកំពិតទ្វារមួយចំហៀងខាងឆ្វេង និងបែកកញ្ចក់ ។
ក្រោយពេលកេីតហេតុ ភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយ ក៏សម្រេចបញ្ចប់រឿងដោយសុខចិត្តយកមធ្យោបាយទៅជួសជុលរៀងៗខ្លួន ៕
ដោយ៖សុខាសែនជ័យ