ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់ ! រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់ ១៧នាក់ របួស ២៩ នាក់

ចែករំលែក៖

ប្រទេសថៃ ៖ រថយន្តក្រុងក្នុងដំណើរទៅចុះកម្មសិក្សាបានក្រឡាប់នៅស្រុក Nadi ខេត្ត Prachin Buri ប្រទេសថៃ កាលពីម្សិលមុិញ យ៉ាងហោចណាស់ មានអ្នកស្លាប់ ១៧នាក់ របួស ២៩ នាក់ ។
ប្រភពបានឱ្យដឹងថា ៖ ថ្ងៃនេះ ! គឺថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៣:២០ នាទីទៀបភ្លឺ មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត Prachin Buri បានរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដឹកអ្នកដំណើរ។
ដំណើរ ទស្សនកិច្ច សិក្សា ខេត្ត បឹង កាន បាត់បង់ ការ គ្រប់គ្រង និង ក្រឡាប់ ទាំង យប់ នៅ លើ ផ្លូវ លេខ ៣០៤ គីឡូម៉ែត្រ លេខ ២១០+៥០០ ( ចូល ) ច្រក ចេញ ចូល ឃុំ ប៊ូ ប្រាម ស្រុក ណា ឌី ខេត្ត ប្រា ចិន បុរី ។

ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង១នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ សរុបមនុស្សស្លាប់១៧នាក់ និងរបួស២៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យណាឌី និងមន្ទីរពេទ្យ Kabin Buri ។
ចំពោះមូលហេតុនៃគ្រោះថ្នាក់ ស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ពីសមត្ថកិច្ច ខណៈគ្រោះថ្នាក់នេះ បង្ហាញពីរន្ធត់ និងក្តីសោកសៅរកទីបំផុតគ្មាន ពីសាច់ញាតិ ជនរងគ្រោះ ៕

ដោយ ៖ សិលា


ចែករំលែក៖