ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនពីរផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖  លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអន្តរាគមន៍ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំញៀន១២កញ្ចប់ និងវត្ថុតាងមួយចំនួន ក្នុង២ករណីផ្សេងគ្នាក្នុងមូលដ្ឋានរបស់ខ្លួន កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ។

ជាក់ស្តែងករណីទី១ គឺកម្លាំងផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយម្លាំង ការិ.ព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់នៅចំណុចផ្លូវលេខ១៣០កែង ផ្លូវព្រះនរោត្តមភូមិ១ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងនៅចំណុចក្នុងបន្ទប់លេខ១០២ជាន់ទី១ផ្ទះសំណាក់ លូ ទូស មានទីតាំងផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

លោកអធិការ បានបន្តទៀតថាជនសង្ស័យដែរត្រូវឃាត់ខ្លួននោះ; ទី១ ឈ្មោះញ៉ូ ហិុនរីរដ្ឋានី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនប្រាកដមានទីលំនៅមិនប្រាកដ ;ទី២ឈ្មោះភួង រ៉ាវីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ;ទី ៣ ឈ្មោះសុទ្ធ ថាប់ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនិងទីលំនៅមិនប្រាកដ និង;ទី ៤ ឈ្មោះសួ មករា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរនិងទីលំនៅមិនប្រាកដ។

វត្ថុតាងចាប់យកបានមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១០កញ្ចប់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួនមួយ កូនថង់ប្លាស្ទីចសំរាប់ច្រកគ្រឿងញៀនមួយចំនួន. ទូរសព្ទ័ដៃចំនួន៥គ្រឿង.កូនកន្រ្តៃមួយនិងម៉ូតូមួយគ្រឿងម៉ាកSTEPពណ៌សពាក់ស្លាកលេខភ្នំពេញ1V.9378.។

ដោយឡែកករណីទី២ បានធ្វើឡើងកាលពីវេលាម៉ោង០៣និង២០នាទីទៀបភ្លឺថ្ងៃទី០៣ ខែកញ្ញា ២០១៦ ដោយកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំលាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអិុត សុផានិត អាយុ៤១ឆ្នាំ មុខរបរមិនប្រាកដមានទីលំនៅផ្ទះជួលផ្លូវរទេះភ្លើងភូមិ៣សង្កាត់ស្រះចកខណ្ឌដូនពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

វត្ថុតាងចាប់យកបានមាន ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់តូច.ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួនមួយ .កូនថង់ប្លាស្ទីចសំរាប់ច្រកគ្រឿងញៀនមួយចំនួន .ទូរសព្ទ័ដៃមួយគ្រឿង កូនកាបូបពណ៌ក្រហមសំរាប់ដាក់គ្រឿងញៀនមួយ និងម៉ូតូមួយគ្រឿងម៉ាកសីុរូស ពណ៌ក្រហមមួយ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមនឹងវត្ថុតាំងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ស ដារ៉ា

 

image1 image2


ចែករំលែក៖