ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលដាក់កាំបិតផ្គាក់ដាក់តាមខ្លួន

ចែករំលែក៖

ពោធិ៍សាត់ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថាសមត្ថកិច្ចក្រុងពោធិ៍សាត់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង១២ និង៤០នាទីយប់ ដោយអនុវត្តតាមមតិដឹកនាំដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ។លុះដល់ចំណុចមុខផាប់ស្លាមាសស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ បានឃើញក្មេងទំនើងមានគ្នា០២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក់Dream គួរអោយសង្ស័យ ហើយក៏បានត្រួតពិនិត្យ ក៏ឃើញមានដាក់កាំបិតផ្គាក់ដាក់តាមខ្លួន និងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។

ជនសង្ស័យដែលបានឃាត់ខ្លួន ៖

១.ឈ្មោះ ស មករ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិក្បាលពាម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

២.ឈ្មោះ ឃ សន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

វត្ថុតាងដែលដកហូតរួមមាន ៖

១.កាំបិតផ្គាក់ចំនួន ០១ដើម

២.ទូរស័ព្ទចំនួន ០២គ្រឿង

៣.ម៉ូតូចំនួន ០១គ្រឿង ម៉ាក់Dream 125c ពណ៌ក្រហម 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានធ្វើការឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖