ខេត្តពោធិ៍សាត់៖ – បុរសម្នាក់ ដែលអ្នកភូមិផងរបងជាមួយអះអាងថា គាត់ចូលចិត្តស្រាច្រើនជាងបាយ ត្រូវបានគេប្រទះឃើញស្លាប់នៅលើគ្រែក្រោមផ្ទះ ខណៈដេកសម្រាកពេលបាយថ្ងៃត្រង់រួច ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចលើគ្រែក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្តកិច្ចនគរបាលជំនាញស្រុកក្រគរប្រាប់ថា បុរសរងគ្រោះឈ្មោះ អ៊ុង ញ៉ អាយុ ៤៦ឆ្នាំ រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ នួន សំអឿន អាយុ ៤៤ឆ្នាំ កូនស្រីប្រុសចំនួន០៧នាក់ ។
ប្រភពព័ត៌មានពីសមត្តកិច្ចខាងលើបន្តថាបន្ទាប់ពីអាជ្ញាធររាយការណ៏ប្រាប់ភ្លាម កម្លាំងជំនាញស្រុកក្រគរចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្រាវជ្រាវទើបដឹងថាបុរសរងគ្រោះគាត់ចូលចិត្តផឹកស្រាជាប្រចាំភ្លេចបាយភ្លេចទឹក ហើយមុនពេលកើតហេតុគាត់ផឹកស្រាបណ្ដើរបាយបណ្ដើរដូចសព្វមួយដង ប៉ុន្តែបាយបានតែបន្តិចបន្ទួចប៉ុណ្ណោះទឹកបានច្រើន(ស្រា) រួចកប្រាស់ខ្លួនដេកនៅទីនោះតែម្តងដោយប្រពន្ធកូនពុំបានចាប់អារមណ៍នោះឡើយ លុះឃើញគាត់ដេកដូចជាយូជាងមុនៗហើយដូចជាស្ងាត់ខុសផ្លែកសព្វដង កនាំគ្នាទៅដះអង្រួនទើបដឹងថាគាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបភ្ញាក់ផ្អើលឆោឡោដល់អ្នកភូមិផងរបងជាមួយតែម្តងនិងរាយការណ៏មកអាជ្ញាធរផងដែរ ។
ប្រភពដដែលបន្តទៀតថាបន្ទាប់ពីសមត្តកិច្ចធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ម៉ត់ចត់ លទ្ធផលពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនិងករណីឃាតកម្មនោះទេ ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារសេចញាតិយកទៅចាត់ចែងតាមប្រពៃណី ៕ បឹុម ពិន
សូមអានបន្ត ៖ ដឹកឈើឡើងចំណោតភ្នំរអិលថយក្រោយក្រឡាប់សង្កត់ស្លាប់ម្នាក់