ព័ត៌មានទាន់ហេតុការណ៍៖

ជាផ្កាចារក្រហមច្រាលនាពេលសាយណ្ហទន់ទាបទៅនៅទីជនបទ ហាក់បីដូចជាទស្សនីយភាពមួយដ៏គួរឲ្យគយគន់ពន់ពេកក្រៃ 

ចែករំលែក៖

ភ្នំពេញ ៖ បើក្នុងរូបនេះ ជាផ្កាចារក្រហមច្រាលនាពេលសាយណ្ហទន់ទាបទៅនៅទីជនបទ ហាក់បីដូចជាទស្សនីយភាពមួយដ៏គួរឲ្យគយគន់ពន់ពេកក្រៃ ស្ថិតនៅភូមិទួលគូរ ឃុំកោះជុំ ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ត្រូវបានលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់បង្ហោះលើផេកផ្លូវការរបស់គាត់ ពិតជាស្រស់ស្អាត។

សូមបញ្ជាក់ថា ៖ ផ្កាចារមានពណ៌ក្រហមស្រស់ស្អាត មានផ្កានៅដើមខែកុម្ភៈ ដល់ពាក់កណ្តាលខែមីនា ហើយមានកម្ពស់ ៨ ទៅ ១០ ម៉ែត្រ ច្រើនដុះនៅតាមតំបន់ទំនាបលិចទឹក។

សូមជម្រាបថា ៖ ឈ្មោះខ្មែរ ៖ ដើមចារ

ឈ្មោះវិទ្យាសាស្ត្រ ៖ Butea monosperma បានបញ្ជាក់ថា ៖ ដើមចារ ជាព្រឹកកំពស់ ៨ ទៅ ១០ម ដុះក្នុងព្រៃស្រោង ឬទីវាលជិតផ្ទះនៅ។ ពូជនេះមានក្នុងទ្វីបអាស៊ីក្តៅ។ ផ្កាពណ៍

ក្រហមភាវ ចេញមុនស្លឹក។ ក្នុងប្រទេសខ្មែរយើងគេនិយមចាក់ផែនស្វាយលើស្លឹកចារទុកហាលថ្ងៃអោយស្ងួត។ ឬសខ្ចីៗ អាចស្ងោរបរិភោគបាន។ ឈើចារសម្រាប់សង់ផ្ទះ ។ សរសៃសំបកចារ ច្រើនគេវេញធ្វើខ្សែពួរ និងធ្វើស្បែកជើងសង្រែក ។ ពេលគេកាត់ដើម គេសង្កេតឃើញមានជ័រពណ៌ក្រហមហូរចេញមកក្រៅ។ ហើយកកភ្លាមៗ ជ័រនេះ គ្រូថ្នាំប្រើសម្រាប់ព្យាបាលដំបៅ ឬ ជម្ងឺរាគ គ្រាប់ប្រើជាថ្នាំបញ្ចុះ។

ប្រភពផ្សេងទៀត ៖ នាមសព្ទ ឈ្មោះឈើមានផ្កាសម្បុរក្រហម ក្លិនឆ្អាប ដើមចារ, ផ្កាចារ ។

ជារុក្ខជាតិមានកំពស់ពី ៨ ទៅ ១០ ម មែកវាច្រើនដុះក្ងិកក្ងក់ មិនសូវត្រង់ ស្លឹករួមមានទងមានកូនស្លឹក ៣ រាងស្ទើរមូល ស្លឹកកណ្តាលធំជាង ស្លឹកសងខាង មានពណ៌បែតងចាស់ខាងក្រោមស្លឹកមានរផមទន់ក្រាស់ ផ្កាកញ្ចំ ផ្កាចេញនៅចុង មែក ជាកូរីកបណ្តាក់គ្នាពណ៌ក្រហមស្រស់ ផ្លែរាងមូលវែងមាន រោមទន់ពណ៌សតិចៗ គែមផ្លែក្រាស់ គ្រាប់ពណ៌ក្រហមរលោង វាមានដុះតាមវាល ទំនាបមាត់បឹងវាលស្រែ ព្រៃរបោះ ។

អត្ថប្រយោជន៍ ៖ ជ័រ ក្រាប់ សំបក

សារធាតុគីមីមាននៅក្នុង រុក្ខជាតិនេះមាន ៖ ស្លឹកនិងផ្កាមានជាតិ Clucosid ក្នុងគ្រាប់មាន ៣ Alcaloid ពុលជាមួយសត្វជន្លេន គ្រាប់មានជាតិប្រេងពណ៌លឿង ១៨,៩៧ % ផ្កាវាមានជាតិ Glucosid butrin 1.5% ,ពុតេិន ០,៣% , butin 0.04% Glucosid មួយទៀត Heterosid 0.02%

ការព្យាបាល ៖ គ្រាប់វាព្យាបាលទំលាក់ព្រូន ជ័រ ព្យាបាលរាក និងរាកមូល សំបកព្យាបាលពស់ចឹក ឬស ព្យាបាលពញ្ចុះព្រូន សរសៃប្រសាទ បង្កើនប្រព័ន្ធការពាររាងកាយ ៕

ដោយ ៖ សិលា


ចែករំលែក៖